About Me

header ads

កម្លាំងមានសម្ថកិច្ចខណ្ឌចំការមន ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយ កន្លែង ដកហូតទូរហ្គេមបាញ់ត្រីចំនួន ១ទូរ និង ឃាត់ខ្លួនបុរសេជនជាតិចិន ៤នាក់

កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ដោយមានការចូលរួមអំពីសំណាក់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ ចំការមន និងសង្កាត់ទន្លេបាសាក់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយបានធ្វើការ ដកហូតនូវ ទូរហ្គេមបាញ់ត្រីចំនួន ១ទូរ បុរសជនជាតិចិនជាអ្នកលេងចំនួន ៤នាក់ផងដែរ។ប្រតិបត្តិការ បង្ក្រាបនេះដែរបានធ្វើឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី ២២  ខែ មេសា ឆ្នាំ ២០២០ នៅចំណុចទីតាំងយីហោ ម៉ៃហៃហ៊ី ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា នារសៀលនេះដែរ កម្លាំងនៃអធិការនគរបាលខណ្ឌចំការមន សហការជាមួយនិង សង្កាត់ទន្លេបាសាក់ បានធ្វើការចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងដែល មានយីហោ ម៉ៃហៃហ៊ី ខាងលើ។ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងមានសម្ថកិច្ចបានធ្វើការដកហូតទូរហ្គេមបាញ់ត្រីបាន ចំនួន ១ទូរ និង ឃាត់ខ្លួនអ្នកលេងជាជនជាតិចិនចំនួន ៤នាក់ផងដែរ។

ក្រោយពីប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខាងលើនេះ កម្លាំងមានសម្ថកិច្ចក៏បានធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន ១ទូយកទៅរក្សាទុកនៅសាលាសង្កាត់ទន្លេបាសាក់ ចំណែកឯបុរសជាអ្នកលេងជនជាតិចិនទាំង ៤នាក់ ក៏បាននាំខ្លួន យកទៅកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការអប់រំណែនាំផងដែរ។