About Me

header ads

ទុស្សេកាបីនភ្លេីងឆាបឆេះជាអណ្ដាតភ្លេីង ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគម៍ទាំងយប់

ភ្នំពេញ៖ ទុស្សេចរន្តអគ្គិសនីកាបីនភ្លេីងឆាបឆេះជាអណ្ដាតភ្លេីង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច និងរថយន្តអគ្គីភ័យចេញអន្តរាគម៍ជួយបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ នៅត្រង់ចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ  គេបានឃេីញផ្សែងហុយចេញពីកាបីនភ្លេីងជាប់និងបង្គោលភ្លេីង១ដេីម ហេីយភ្លាមនោះក៏ឆាបឆេះលេចចេញជាអណ្ដាតភ្លេីង ខណះពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកេីតហេតុ ក៏បានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អស់ជាច្រេីនបំពង់តែមិនរលត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅខាង EDC ឲ្យជួយមកបិទចរន្តភ្លេីង ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងចុះជួយអន្តរាគម៍ បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជេីង រហូតទាល់តែភ្លើងរលត់ទៅវិញជាស្ថាពរដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១គ្រឿង ។
   
ក្នុងករណីអគ្គីភ័យនេះ មិនបណ្ដាលឲ្យភ្លើងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ៕