About Me

header ads

ស្រីស្រស់ ស៊ុយ បូណាវីន ទទួលបានការងារថ្មី ក្រោយពីប្រឡូកក្នុងកម្មវិធីប្រកួតប្រជែងសម្រស់រយៈពេល ៥ ឆ្នាំ

កញ្ញា ស៊ុយ បូណាវីន ស្រីស្រស់វ័យ ២៤ ឆ្នាំ ដែលទើបតែបញ្ចប់តួនាទីជាបេក្ខនារីប្រកួតក្នុងកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាពចម្រុះជាតិសាសន៍ Miss CosmoWorld Cambodia 2019 នៅឯប្រទេសម៉ាឡេស៊ី ក្នុងរដូវកាលឆ្នាំ២០១៩ កន្លងទៅនេះ។ ទោះបីជាពុំបានទទួលនូវជ័យលាភីត្រឡប់មកវិញក៏ដោយ ក៏ស្រីស្រស់ម្នាក់នេះ បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់នាង ជាមួយនឹងសិល្បៈក្បាច់គុនល្បុក្កតោ និងសមត្ថភាពពិសេសៗរបស់នាងជាច្រើនទៀត។




ដោយឡែកនៅឆ្នាំ២០២០ នេះ កញ្ញា ស៊ុយ បូណាវីន ទើបទទួលបាននូវតំណែងថ្មី គឺជាគណៈកម្មាការកិត្តិយសមួយ នៅក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទី៣ MISS QUEEN CAMBODIA 2020 ដែលបានកំពុងប្រព្រឹត្តទៅតាមរយៈការផ្សាយអនឡាញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
គួរបញ្ជាក់ថា ស្រីស្អាតកញ្ញា ស៊ុយ បូណាវីន បានឈានជើងចូលប្រកួតប្រជែងសម្រស់ជាកញ្ញាឯកនៅក្នុងកម្មវិធីជាច្រើនមកហើយ រយៈពេល ៥ ឆ្នាំ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ជាតារាបង្ហាញម៉ូដ និងមានអាជីពមួយនៅក្នុងវិថីសិល្បៈ។ នាងជាក្មេងកំព្រាម្នាក់ ដែលមានភាពតស៊ូមិនខ្លាចនឿយហត់។ កន្លងមកនាងក៏ធ្លាប់បានចែករំលែកភាពរឹងមាំនេះ ទៅកាន់អ្នកគាំទ្រ និងមហាជន ក្នុងនាមជាបេក្ខភាពប្រកួតកញ្ញាឯក Miss CosmoWorld  តំណាងកម្ពុជាម្នាក់ផងដែរ។   





រូបភាពពីទំព័រហ្វេសប៊ុកៈ Miss Queen Cambodia