About Me

header ads

ការសម្តែងលើកដំបូងរបស់កញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ នេះ ទទួលបានការសរសើរពីប្រិយមិត្តមហាជន

ស្រីស្អាត កញ្ញា ប៉ុន សុរ៉ាវត្តី កញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ នេះ បានបង្ហាញវត្តមានតាមរយៈការសម្តែងវីដេអូចម្រៀងកាយវិការថ្មីមួយបទ ត្រូវបានទទួលការសរសើរ និងគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តមហាជន។ វីដេអូចម្រៀងមួយបទនេះ មានចំណងជើងថា ហេតុអ្វីមិនមែនជាមនុស្សដំបូង ជា Original Song ថ្មីរបស់តារាចម្រៀងកញ្ញា ELA LA ដែលចូលខ្លួនសម្តែងដោយ កញ្ញា ប៉ុន សុរ៉ាវត្តី ជាមួយនឹងបុរសសង្ហា ទីន ទីន រួមទាំងតារាប្រុសស្រីប្រចាំនៅ GMB Entertainment ផងដែរ។ កញ្ញា ប៉ុន សុរ៉ាវត្តី ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះ  នាងក៏បានឆក់យកចិត្តប្រិយមិត្តទស្សនិកជន ចំពោះទេពកោសល្យនៃការសម្តែងរបស់នាងទៀតផង។





គួរបញ្ជាក់ថា កញ្ញា ប៉ុន សុរ៉ាវត្តី មានឱកាសបានបញ្ចេញសមត្ថភាពពិសេសរបស់នាងជាលើកដំបូងនៅក្នុងវីដេអូចម្រៀងកាយវិការនេះ ក្រោយពីរូបនាងបានគ្រងម្កុដជ័យលាភី កញ្ញាឯកភពផែនដីកម្ពុជាប្រចាំឆ្នាំ២០២០ នេះ។ សុរ៉ាវត្តី នាងមិនត្រឹមតែមានសមត្ថភាពសម្តែងបានល្អប៉ុណ្ណោះទេ ស្រីស្រស់រូបនេះ ក៏អាចបកស្រាយចម្រៀង និងលេងហ្គីតាបានយ៉ាងពីរោះ ថែមទៀត។



ប្រភពវីដេអូពីយូធូបឆាណែលៈ GMB Entertainment