About Me

header ads

អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យកម្លាំង តាមគោលដៅព្រំប្រទល់រវាងខេត្ត និងខេត្ត អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល!

ស្ទឹងត្រែងៈ  ដោយអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ចុងសប្តាហ៏នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដឹកនាំ កងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តនិង កងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅ ព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល លើទីតាំងចំនួន៣ ក្នុងភូមិសាស្ត្រខេត្ត ។

ទីតាំងទាំង៣នេះ រួមមាន ទី១៖ គោលដៅផ្លូវជាតិលេខ៧ ព្រំប្រទល់រវាងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងស្រុកសំបូរខេត្តក្រចេះ ចំណុច(ស្ពានអូរច្រឡង់) ទី២៖ គោលដៅផ្លួវជាតិលេខ៧៨ ព្រំប្រទល់រវាងស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី(ចំណុចអូរស្រែពក) និងទី៣៖ គោលដៅផ្លួវជាតិលេខ៩ ព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកឆែប ខេត្តព្រះវិហារ(ចំណុចអូរចង្ហារ)។

ក្នុងឱកាស អញ្ជើញត្រួតពិនិត្យនិង សំណេះសំណាលជាមួយកងកម្លាំង រក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទី របស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំ ឲ្យប្រជាពលរដ្ឋ បានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអាជ្ញាធរ មានសមត្ថកិច្ចអនុវត្តជាបន្ទាន់ ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុត ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ៕