About Me

header ads

ចោរឆក់កាបូបលុយពីរស្ត្រីម្នាក់យកលុយអស់ជិត១ម៉ឺនដុល្លារបានសម្រេច មិនរំខានសមត្ថកិច្ច

ភ្នំពេញ:  លុយចំណងដៃនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារដែលស្ត្រីម្នាក់ទើបនិងកាត់ចំណងដៃការបងប្អូនបានទុកក្នុងកាបូបស្ពាយខណះកំពុងជិះម៉ូតូត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៦៤ ខាងក្រោយសាលា ជាសុីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡឹក ឆូវី  ភេទស្រីអាយុ ៥០ ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតកើតហេតុរូបគាត់ពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CN-8078ចេញពីកន្លែងស្នាក់នៅមកលេងផ្ទះប្អូននៅចំណុចស្តុបកោសដូង តាមបណ្ដោយផ្លូវ ២៣០ ក្នុងសង្កាត់បឹងសាឡាងនតាំងពីក្បាលប្រលប់ លុះដល់ម៉ោងកើតហេតុក៏បានចេញពីផ្ទះបងប្អូនវិញដោយប្អូនស្រីគាត់ជាអ្នកឌុបរូបគាត់អង្គុយខាងក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ៦៦៤ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបាន មកធ្វើសកម្មភាពឆក់កាបូបស្ពាយដែលគាត់ដាក់នៅខាងមុខនិងអង្គុយនៅខាងក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងឡើយ ។ជនរងគ្រោះបានបន្តទៀតថា កាបូបដែលចោរឆក់យកទៅបាត់នោះមានលុយសុទ្ធចំនួន ៧ ពាន់ដុល្លារគ្រឿងអលង្ការខ្សែក ចិញ្ចៀន និងខ្សែដៃ និងទូរស័ព្ទ២គ្រឿងទៀត សរុបទាំងអស់ជិត១ម៉ឺនដុល្លារ បន្ទាប់មករូបគាត់ទាំងពីរនាក់បានជិះម៉ូតូ ត្រឡប់មកផ្ទះបងប្អូនវិញ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើលោកវីរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក អសមត្តិភាពដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានទើបមានបទល្មើសករណីឆក់ជាញឹកញាប់មិនដែលឃើញបង្ក្រាបបានម្តងណាឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះត្រូវជាប្អូនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង និងឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចស្វែងរកជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕