About Me

header ads

បើកបរម៉ូតូ​វ៉ាជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីបែកក្បាល​ជង្គង់​ជេីង​ឆ្វេង​រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់និងបែកក្បាលជង្គង់ខាងឆ្វេងដោយសារបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកដីបណ្តាលអោយរងរបួសធ្ងន់តែម្តង។


ករណីនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៩ៈ៥០នាទីថ្ងៃទី ២២ ខែមេសា​​​ ឆ្នាំ ២០២០នេះនៅលើផ្លូវជាតិលេខ០១​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៦ -១៣៧ស្ថិតក្នុងភូមិ ​ប្រសូតិ​១ ឃុំ  កណ្តៀងរាយ​​ ស្រុក ស្វាយទាប​​ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមាន​ម៉ូតូ​​មួយ​គ្រឿង​ ម៉ាកហុងដា ឌ្រីម​C125 ពណ៌ ខ្មៅ  ពាក់​ស្លាក​លេខស្វ.រ1J-6420​បេីក​បរ​ដោយឈ្មោះ អឿន​ ណាន ភេទ​ប្រុស​ អាយុ​២៨ ឆ្នាំ​ ​មុខរបរ​អាជីវករ​​​ ​រស់​នៅ​ភូមិ អង្គស្វាយ​​ ឃុំ ​ប្រសូតិ​​ ស្រុក ស្វាយទាប​ ខេត្ត​ស្វាយរៀង​​ ពាក់​មួក​សុវត្ថិភាព​ របួសធ្ងន់​ បែក​ក្បាល​ជង្គង់​ជេីង​ឆ្វេង​ ធ្វើ​ដំណើរ​ទិសដៅ​ពី​កេីត​ទៅ​លិច​​។

ប្រភពបានបន្តទៀតថា៖លុះមក​ដល់​ចំនុច​កេីត​ហេតុ​ខាង​លើក៏​បានធ្វើការ​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ រួច​បាន​ជ្រុល​ចង្កូត​ទៅបុក​ប៉ះ​និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ ចំណុះ​២៤តោន​ ប្រភេទ​រថយន្ត​ធុនធំ​ (បែនដឹកដី) ពណ៍ ទឹកប្រាក់​ ពាក់ស្លាកលេខ​ស្វ.រ​3B-7888 បេីកបរដោយបុរសម្នាក់​មិនស្គាល់​អត្តសញ្ញាណ​បានរត់​គេច​ពី​កន្លែង​កេីតហេតុបាត់ស្រមោល​។

​អ្នករបួស​បញ្ជួន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយរៀង​​​ចំណែកមធ្យោបាយ​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាបដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ​

+មូលហេតុ : ម៉ូតូ​វ៉ាជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​​​​។