About Me

header ads

ក្រុមហ៊ុន សាន់ ស៊ួរ ឧបត្ថម្ភអាវយឺត ៥,០០០ អាវ ដល់រដ្ឋបាលខេត្តកំពង់ចាម ចូលរួមប្រយុទ្ធនឹងមេរោគកូវីដ-១៩

កំពង់ចាម÷ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅរោងចក្រកាត់សំលៀកបំពាក់ សាន់ សួរ ដែលមានទីតាំងស្ថិតនៅឃុំ ខ្វិតធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធវមេរោគកូវីដ១៩ ខេត្ត  និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួល ខោអាវសម្រាប់ក្មេងៗ ចំនួន ៥,០០០ អាវដល់រដ្ឋបាលខេត្តកំពង់ចាម។ 



លោក Shih Sung Pang អគ្គនាយកក្រុមហ៊ុនរោងចក្រ សាន់ស៊ូ បានមានប្រសាសន៍ថា ខោអាវក្មេងៗដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនាឱកាសនេះ គឺជាការរួមចំណែកមួយផ្នែកជាមួយរដ្ឋបាលខេត្ត ដែលកំពុងប្រយុទ្ធយ៉ាងសកម្មជាមួយនឹងវីរុស កូវីដ-១៩។ រីឯលើផ្នែកសង្វាក់ផលិតកម្មលោកនាយកក្រុមហ៊ុនរោងចក្របានបញ្ជាក់ថា រោងចក្ររបស់លោកនៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត ដោយរោងចក្រកំពុងប្រើប្រាស់កម្មករសរុបប្រមាណ ៤,០០០ នាក់។ 



ចំពោះបញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ចេញ ចូលធ្វើការងារដោយឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីស្គែន និងត្រួត ពិនិត្យកម្តៅ។ឆ្លើយតបជាមួយ អគ្គនាយកក្រុមហ៊ុន រោងចក្រ និងបងប្អូន កម្មករ កម្មការីនី នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធវីរុស កូវីដ-១៩ និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់លោក Shih Sung Pang អគ្គនាយកក្រុមហ៊ុន រោងចក្រ ដែលបានផ្តល់នូវសំលៀកបំពាក់ដល់រដ្ឋបាលខេត្តនាឱកាសនេះ  ស្របពេលដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ កំពុងយុទ្ធនាការ អប់រំសុខភាពតាមមូលដ្ឋាន ក្នុងនាមក្រុមប្រឹក្សាខេត្ត  អាជ្ញាធរខេត្តនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំនឹងចាត់ចែងនូវសំលៀកបំពាក់ទាំងនេះចែកជូនបងប្អូនដែលជួបការលំបាកដោយផ្ទាល់ដល់មូលដ្ឋាន។



ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកនាយកក្រុមហ៊ុន រោងចក្រធ្វើយ៉ាងណាត្រូវត្រួត ពិនិត្យជាប្រចាំលើបញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនីយើង គឺមានសារៈសំខាន់ណាស់ កាលបើសុខភាពល្អការផលិតនឹងទទួលបានតាមការបញ្ជាទិញផងដែរ។   ចំពោះបងប្អូន កម្មករ កម្មការីនី ទាំងអស់ត្រូវគិតគូពីសុខភាពផ្ទាល់ខ្លួនជាចំបង នោះគឺ រស់នៅស្អាត ផឹកស្អាត និងដេកស្អាត ប្រសិនបើមានបញ្ហាលើផ្នែកសុខភាពត្រូវទៅកាន់មណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបងប្អូនបំផុត។



ដើម្បីខ្លួនអ្នក  ក្រុមគ្រួសាររបស់អ្នក និងសហគមន៍របស់អ្នក គ្មានកូវីដ១៩៕