About Me

header ads

អ្នករត់ម៉ូតូកង់បីយកទូរវីសយកទៅចាក់បុរសម្នាក់របួសដោយសារតែខឹងបើកឡានគៀរ

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូកង់បីមកពីដឹកភ្ញៀរវិញព្រោះតែខឹងខាងភាគីរថយន្តមួយគ្រឿងមួយបាំងកន្លះបើកសុីភ្លេហើយគៀរគាត់ចុះទៅសួរនាំបង្កការឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហឹង្សាយកទូរវីសយកទៅចាក់ចំដៃខាងឆ្វេងភាគីរថយន្តបណ្តាលអោយរងរបួសហូរឈាមបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ភាគីទាំងសងខាងយកទៅប៉ុស្តិ៍ដើម្បីសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹងស្ថានីយ៍ទូរទ្សន៍CTNដែលស្ថិតនៅក្នុងសង្កាត់គីឡូវម៉ែតលេខ៦ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីមានឈ្មោះអែម សម្បត្តិ ភេទប្រុសអាយុ៥១ឆ្នាំមានមុខរបរអ្នករត់ម៉ូតូកង់បីស្នាក់នៅម្តុំផ្សារថ្មីគាត់ជិះម៉ូតូដឹកភ្ញៀវមកពីគីឡូលេខ៩រួចហើយក៏ត្រឡប់មកវិញជិះមកដល់ផ្លូវភ្លោះគីឡូលេខ៦ស្រាបតែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាមួយបាំងកន្លះពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-8019បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងស្របទិសដៅគ្នាជាមួយម៉ូតូកង់បីប៉ុន្តែដោយឡែកគឺម្ចាស់
ម៉ូតូកង់បីនោះគាត់និយាយថាគឺមានរថយន្តខាងលើនេះបើកគៀរហើយសុីភ្លេមិនអោយគាត់បើកវ៉ានោះទេរហូតបើកមកដល់ចំណុចកើតហតុក៏ស្រាបតែឈប់រថយន្តហើយបើកទ្វារថយន្តមកក៏ជេគាត់ហើយមកវៃគាត់បណ្តាលរងរបួសស្រាលរហែកអាវពេលភ្លាមៗនោះដែលក៏គាត់យកទូរវីសយកមកចាក់ចំដៃខាងឆ្វេងបណ្តាលអោយហូរឈាមរបួសស្រាលតែម្តងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលហេតុការណ៍ខាងលើ។

ចំនែកឯបុរសរងគ្រោះខាងលើនេះគឺជាជនជាតិចិនចេះនិយាយខ្មែរតិចៗបើករថយន្តតូយ៉ូតាមួយបាំងកន្លះខាងលើនេះដឹកប្រពន្ធនឹងកូនមានគ្នា៤នាក់រួមដំណើរផងដែរបាននិយាយថាមុនពេលដែលកើតហេតុតាមផ្លូវគឺខាងម៉ូតូកង់បីនោះបើកចូលមកឡានគាត់ទើបគាត់នេះសុីភ្លេស្រាប់តែអ្នករត់កង់បីនេះជិះតាមមកជេគាត់រហូតដល់ឈប់រថយន្តដើម្បីសួរនាំគាត់សោះបែរជាគាត់យកកូនទូរវីសយកទៅចាក់លើរូបគាត់ទៅវិញ។

ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែតលេខ៦ដើម្បីឃាត់ខ្លួនជនសង្ស័យចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕