About Me

header ads

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យកម្ទេចទូហ្គេមដែលបង្រ្កាបបានចោល

ភ្នំពេញ៖កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានធ្វើការកម្ទេចទូហ្គមបាញ់ត្រីក្រោយពីការបង្រ្កាបនិងចាប់ដកហូតបានពីតាមបណ្ដាទីតាំងនានានៅក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួនក្នុងរយៈពលកន្លងមកនេះ។ពិធីនោះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចដីវាល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោមការដឹកនាំដោយលោកហែម ដារិទ្ធិ អភិបាលខណ្ឌ និងមានការចូលរួមដោយមន្រ្តីសាលាខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ អាជ្ញាធរសង្កាត់កាកាបទី២ និងមន្រ្តីនគរបាលប៉ុស្តិ៍កាកាបទី២ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យផងដែរ។

តាមមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ទូហ្គេមដែលត្រូវកម្ទេចចោលនាពេលនោះមានចំនួន៧ទូរួមជាមួយកុំព្យូទ័រនិងសម្ភារៈពាក់ព័ន្ធក្នុងការបម្រើឲ្យសកម្មភាពល្បែងហ្គេមនេះផងដែរ ។ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបង្រ្កាបនិងដកហូតបានក្នុងរយៈពេល១ឆ្នាំ២០១៩កន្លងមកនេះ ហើយរក្សាទុកនៅក្នុងសាលាខណ្ឌ១ឆ្នាំមកហើយរហូតមកដល់ពេលនេះទើបប្រមូលយកទៅធ្វើការកម្ទេចចោលតែម្ដង។

លោកហែម ដារិទ្ធិបានលើកឡើងថា សម្ភារៈសំខាន់ពាក់ព័ន្ធនិងទូហ្គេមនេះដែររបស់ណាដែលអាចប្រើបានលោកបានដកទុកសម្រាប់ប្រើប្រាស់បម្រើការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងក្នុងអង្គភាព ហើយនេះគឺជាការខិតខំរបស់អាជ្ញាធរក្នុងការទប់ស្កាត់និងលុបបំបាត់ល្បែសុីសង។ទន្ទឹមនិងនេះលោកក៏បានបានណែនាំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការពារនូវវីរុសកូវីដ-១៩ទាំងអស់គ្នាតាមរយៈការលាងដៃនិងសាប៊ូ ឬអាល់កុលតាមការណែនារបស់ក្រសួងសុខាភិបាល ៕