About Me

header ads

ពលករពលការីនីក្នុងខេត្តត្បូងឃ្មុំ មកពីប្រទេសថៃថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានដឹកជញ្ជូនពួកគាត់មកពីព្រុំដែន

( ត្បូងឃ្មុំ ):
ក្រោយពីប្រទេសថៃបានបិទច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យពលករពលការីនីកម្ពុជា បានធ្វើដំណើរត្រឡប់ចូលមកស្រុកកំណើតរបស់ខ្លួនវិញ តាមច្រកព្រំដែននានា ទាំង ៦ ច្រកដែលជាប់នឹងប្រទេសថៃ ។

នៅយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល និងទទួលការមកដល់របស់ បងប្អូនពលករពលការីនីមកពីប្រទេសថៃ នៅស្រុកអូររាំងឪ ។

ដោយគិតត្រឹមយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នេះ ពលករពលការីនីវិលត្រឡប់មកប្រទេសកម្ពុជា ចូលមកខេត្តត្បូងឃ្មុំ សរុបមានចំនួន ១.៨៨២ នាក់ ស្រី ៧៩៧ នាក់ កើនលើសម្សិលមិញ ៩៣ នាក់ ក្នុងនោះមកពីប្រទេសថៃចំនួន ១.៥៥៣ នាក់ ស្រី ៦៥២ នាក់ ម៉ាឡេស៊ីចំនួន ១៩២ នាក់ ស្រី ៧៧ នាក់, ប្រទេសកូរ៉េ ចំនួន ៥០ នាក់ ស្រី ១៦នាក់ និងប្រទេសចិន ចំនួន ៤០ នាក់ ស្រី ៣៣ នាក់ ។

ជាការឆ្លើយតប បងប្អូនពលករពលការីនីទាំងអស់ បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុនសែន ប្រមុខនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារទាំងអស់ ដែលបានរួមសហការទទួលយ៉ាងកក់ក្តៅបំផុតតាំងពីច្រកទ្វារព្រំដែន រហូតដល់ភូមិឋាននាស្រុកកំណើតរបស់ខ្លួន ឯខេត្តត្បូងឃ្មុំផងដែរ ៕