About Me

header ads

បើកបរម៉ូតូក្នុងល្បឿនលឿជ្រុលទៅបុកដើមក្ងោកក្បែរចិញ្ចើមផ្លូវរបួសធ្ងន់ស្រាល២នាក់

ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ដោយសារជិះម៉ូតូក្នុងល្បឿនលឿនលើផ្លូវក្រាល កៅស៑ូ លុះទប់មិនជាប់ក៍រេចង្កូតទៅបុកដើមក្ងោកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៨ និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្បែរចិញ្ចើមផ្លូវក្រាលកៅស៑ូ ក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ សឿត កុម្ភៈ ភេទស្រី អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-0963 រងការខូចខាតផ្នែកខាងមុខ និង អ្នករួមដំណើរឈ្មោះ អឿន សន ភេទស្រី អាយុ២៤ឆ្នាំ រងរបួសស្រាល ទាំងពីរនាក់ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត រីឯវត្ថុតាង ត្រូវបាន យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ៕