About Me

header ads

ព្រះអនុគណស្រុកកំពង់សៀម នាំអំណោយចែកជូនចាស់ជរាគ្មានទីពឹង ចំនួន ១០គ្រួសារ

ខេត្តកំពង់ចាម
កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរៈមុនីព្រះអនុគណស្រុកកំពង់សៀម បានដឹកនាំព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការទាំង ២វត្តគឺៈ ព្រះគ្រូសមថបាល ម៉ន ស៊ីន ចៅអធិការវត្តបល័ង្គ ព្រះគ្រូធម្មជ្ជោតោ ណែម ឡាទី ចៅអធិការវត្តថ្មគោល ដែលបានរៀបចំនូវទេយ្យទាន និងបច្ច័យមួយចំនួន និងបាន សហការជាមួយ អាជ្ញាធរឃុំរអាង ចែកជូនប្រជាពុទ្ធបរិស័ទ ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ១០គ្រួសារ  ក្នុង ១គ្រួសារ ទទួលបាន អង្ករ មី  ទឹកត្រី ទឹកស៊ីអីវ ថវិកា មួយចំនួន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ ។

ព្រះអនុគណស្រុកកំព់ងសៀម បានសំណូមពរ អោយបងប្អូនទាំងអស់ ចាប់អារម្មណ៍គិតគូរ មុនបង្អស់ ពីសុខភាព អនាម័យ និងសុវត្ថិភាព ទាំងក្នុងក្រុមគ្រួសារ ទាំងផ្ទាល់ខ្លួន តាមរយៈ ការចូលរួមអនុវត្តវិធានការការពារ  និងរក្សាអនាម័យ ស្អាត  ពិសេស អនុវត្តអោយបានខ្ជាប់ខ្ជួននូវ សារអប់រំនានា របស់ក្រសួងសុខាភិបាល ដែលកំពុងចាក់ផ្សាយតាមប្រព័ន្ធព័ត៌មាន និងតាម ភូមិ ឃុំសង្កាត់របស់យើង ជារៀងរាល់ថ្ងៃ ជាអាទិមាន ៖ ការលាងសំអាតដៃ នឹងសាប៊ូ ឬទឹកអាល់កុល  អោយបានញឹកញាប់, ការហាមប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជម្ងឺ គ្រុនក្តៅខ្លាំង ក្អក ឬ ផ្តាសាយ, ការបន្ថយការជួបជុំ នៅកន្លែងប្រមូលផ្តុំ, ពេលចេញក្រៅផ្ទះ ត្រូវពាក់ម៉ាស់ ឬ ក្រមា ដើម្បីការពារទប់ស្កាត់ ការឆ្លងជម្ងឺនានាជាដើម ៕