About Me

header ads

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្ទឹងត្រែងៈកាលពីថ្ងៃទី២១មេសា២០២០

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានប្រជុំរៀបចំផែនការរបស់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង និងវត្តមានប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង បានបញ្ចាក់ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចាំបាច់ណាស់ត្រូវមានការសហការនិងការចូលរួមជាចាំបាច់ពីគ្រប់អ្នកពាក់ព័ន្ធ។

ឯកឧត្តម បន្តថាដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធានការការពារខ្លួនពីជំងឺកូវី១៩កាន់តែច្បាស់ ប្រធានសសយកថ្នាក់ក្រុងស្រុក ត្រូវសហការជាមួយមន្ទីរសុភិបាលត្រូវធ្វើយុទ្ធនាការឲ្យកាន់តែសកម្មនិងផុសផុលបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេសត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់ អាជីវករនិងអ្នកទិញត្រូវប្រើម៉ាស់ ប្រើអាល់កុល ឬសាប៊ូលាងដៃ មុននិងប៉ះពាល់ចំណុចសុះខាន់ៗមានភ្នែក ច្រមុះ និងមាត់។

ឯឧត្តមបន្ថែមថាណុចដែលគួរអនុវត្តឲ្យបានសកម្មបំផុតត្រូវធ្វើការផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត តាមក្រុង ស្រុក ទីប្រជុំជន ឬតាមនមន្ទីរអង្គភាព កសិដ្ឋាននានា ធ្វើយ៉ាងឲ្យអត្រាការឆ្លងមានកម្រិតទាបបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានផ្តល់នូវថវិកា ៥០ម៉ឺនរៀល ដល់មន្ទីរសុខាភិបាលខេត្ត, មន្ទីរទេព្យបង្អែកខេត្តថវិកា ៥០ម៉ឺនរៀល, សសយក ក្រុង ស្រុក ទាំង ៦ ក្នុង១ក្រុង ស្រុក ទទួលបាន ម៉ាស់ ៥ដុំ ស្មើនឹង ២៥០ម៉ាស់, បដាធំ ៥ផ្ទាំង, Poster២០ផ្ទាំង, សៀវភៅផ្នត់ ៥០០សន្លឹក, ខិតប័ណ្ណ ១២០សន្លឹក, ថវិកា ៥០ម៉ឺនរៀល, ក្រុមចត្តាឡីស័កប្រចាំនៅគោលដៅទាំង៤ ក្នុង ១គោលដៅទទួលបានថវិកា ២០ម៉ឺនរៀល និង សសយក វិស័យជំនាញក្នុង១មន្ទីរ អង្គភាព ទទួលបានម៉ាស់ ៥០ និង Poster ២ផ្ទាំង ផងដែរ៕