About Me

header ads

តារាចម្រៀង ពេជ្រ សូលីកា និងគូណ្តឹង បានរៀបចំអាហារចំនួន ២០០ កញ្ចប់ និងថវិការមួយចំនួនជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងសកម្មក្នុងការព្យាបាលអ្នកជម្ងឺកូវីដ១៩

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា តារាល្បីៗមួយចំនូនបានចូលរួមបរិច្ចាគថវិកាសប្បុរធម៌ ក្នុងការប្រយុទ្ធប្រឆាំងទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ តារាចម្រៀង ពេជ្រ សូលីកា និងគូណ្តឹងលោក ហាន ឃីម បានរៀបចំអាហារចំនួន ២០០ កញ្ចប់ ពីហាងបាយរបស់ខ្លូន ព្រមនឹងថវិការមួយចំនួនទៀត ជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងសកម្មក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19។





នៅក្នុងវីដេអូនោះ គូដណ្តឹងរបស់តារាចម្រៀង ពេជ្រ សូលីកា ក៏បានពោលបញ្ជាក់ថាការចូលរួមបរិច្ចាគអាហារ និងថវិការមួយចំនូនរបស់លោកនេះ អាចនឹងមានចំនូនច្រើននោះទេ តែលោកចង់ឱ្យបងប្អូនសប្បុរសជននានាចូលរួមជាចលនាមួយដើម្បីវិសាលភាពយូរអង្វែងនៃការកាត់បន្ថយការចំណាយរបស់បុគ្គលិក ក្រុមគ្រូពេទ្យ ដែលមានតួនាទីត្រូវថែរក្សា ព្យាបាលអ្នកជម្ងឺជាច្រើន ដែលត្រូវបានឆ្លងពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។ គួរបញ្ជាក់ដែរថា តារាចម្រៀង ពេជ្រ សូលីកា បច្ចុប្បន្នកំពុងពរពោះកូនដំបូង ដែលត្រៀមនឹងសម្រាលនៅពេលឆាប់ៗខាងមុខនេះហើយ។
ប្រភពវីដេអូពីយូធូបឆាណែលៈ Han Khim