About Me

header ads

ជនសង្ស័យ០៣នាក់ពាក់ព័ន្ធក្នុងករណីចោរកម្មនៅខេត្តស្ទឹងត្រែងត្រូវបានបញ្ជូនទៅតុលាការ!

ស្ទឹងត្រែងៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី២៣មេសា២០២០នេះបានបញ្ជូនជនសង្ស័យបីនាក់ទៅតុលាការពាក់ព័ន្ធនិងករណីចោរកម្មក្រោយការចាប់ឃាត់ខ្លួនជាមួយនិងវត្ថុតាងម៉ូតូនិងករណីលួចបាញ់សត្វគោកាលពីថ្ងៃទី២២មេសានៅ២កន្លែងផ្សេងគ្នា។

សមត្ថកិច្ចអោយដឹងថាពាក់ព័ន្ធករណីលួចម៉ូតូកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យួស វិៈ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងដោយបានធ្វើការដកហូតវត្តុតាងមាន ម៉ូតូ១គ្រឿងម៉ាកវ៉េវ សេ ១០០ ពណ៏ទឹកប៊ិច លេខតួ ១១៩៣៤១១ លេខ ម៉ាស៊ីន ៣២៨៤១៨ គ្មានពាក់ផ្លាកលេខ ទូរស័ព្ទដៃ២គ្រឿង មួកការពារសុវត្ថិភាពមួយ ឧបករណ៏ដែកស្រួចកាច់សោរម៉ូតូ ចំនួន០៣គ្រាប់ និង ឯកសារពាក់ព័ន្ធបញ្ជាក់ពីម៉ូតូ ។

 សមត្ថកិច្ចបញ្ចាក់ថាកាលពីថ្ងៃទី២២មេសា២០២០នោះផងដែរ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានសហការកម្លាំង ប៉ុស្តិ៍នគរបាលឃុំ ក្បាលរមាស ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ លេន ភេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ ទី២.ឈ្មោះ ហុក មាន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ  អ្នកទាំង២មានទីលំនៅបណ្តោះអាសន្ន ភូមិស្រែស្រណុកឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពបាញ់សត្វគោប្រជាពលរដ្ឋស្រុកសេសាន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើការិយាល័យជំនាញ បានកសាងសំណុំរឿង ទៅអយ្យការសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕