About Me

header ads

មាន សូនីតា ចង់ឃើញទីផ្សារក្រមារបស់ខ្មែរ មានភាពល្បីល្បាញដល់អន្តរជាតិ

រាជនីក្រមា រហស្សនាមដែលប្រិយមិត្តមហាជនបានហៅទៅកាន់ តារាស្រីរូបស្រស់ កញ្ញា មាន សូនីតា តាមរយៈសមិទ្ធផលនៃការកែច្នៃម៉ូតសម្លៀកបំពាក់ដោយប្រើប្រាស់ក្រមាខ្មែរ បានយ៉ាងស្អាត និងមានភាពច្នៃប្រឌិតដ៏ទាក់ទាញថែមទៀត។ រយៈពេល ៣ ឆ្នាំនៃការបង្កើតផ្ទះស្រលាញ់ កញ្ញា មាន សូនីតា បានអះអាងថាពិតជាភាពមានលំបាក ជាងការងារផ្សេងៗទៅទៀត។ ដូច្នេះនាងសំណូមពរឱ្យបងប្អូន ជួយគាំទ្រដល់ស្នាដៃរបស់កូនខ្មែរ និងចង់ឃើញទីផ្សារក្រមារបស់ខ្មែរ មានភាពល្បីល្បាញដល់ឆាកអន្តរជាតិ។





គួរបញ្ជាក់ដែរថា ស្រីស្រស់ មាន សូនីតា ក៏បានធ្លាប់បង្កើតគម្រោងផ្ទះស្រលាញ់នៅជប៉ុន ដើម្បីលើកស្ទួយក្រមាខ្មែរ ដោយមានការគាំទ្រពីប្រទេសជប៉ុនផងដែរ កាលពីឆ្នាំ២០១៩ កន្លងទៅ។
សព្វថ្ងៃនេះ នាងក៏មានសហគមន៍តម្បាញផ្ទាល់ខ្លួនមួយ ដែលមានទីតាំងនៅភ្នំស្រុក ទឹកដីនៃខេត្តបន្ទាយមានជ័យ ដោយមានបងៗស្រ្តី អ្នកស្រុកនៅទីនោះ ជាខិតខំជួយធ្វើការផ្នែកតម្បាញ ដែលជួយជម្រុញទឹកចិត្តឱ្យរូបនាង បន្តជំហរលើកស្ទួយក្រមាខ្មែរមកដល់ពេលបច្ចុប្បន្ននេះ។
   
ប្រភពវីដេអូពីយូធូបឆាណែលៈ MeanSonyta