ឈុតសម្លៀកបំពាក់ដ៏សមសួន របស់អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ក្នុងការថតវីដេអូចម្រៀង ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងមកដល់នាមិនប៉ុន្មានថ្ងៃខាងមុខនេះហើយ អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មី ជាចង្វាក់រាំវង់វិញម្តង ក្រោមចំណងជើងថា រាំរង់កម្សាន្ត។ ក្រៅពីទឹកដមសំនៀងបកស្រាយយ៉ាងពីរោះហើយនោះ ប្រិយមិត្តមហាជន និងអ្នកគាំទ្ររបស់អ្នកអង្គម្ចាស់ នរោត្តម ជេនណា បានចាប់អារម្មណ៍ទៅលើឈុតសម្លៀកបំពាក់ប្រពៃណីរបស់ទ្រង់ ក្នុងការថតវីដេអូចម្រៀងកាយវិការ យ៉ាងមានភាពសមសួន។





អ្នកអង្គម្ចាស់តូច នរោត្ត ជេនណា បានបង្ហាញសារខ្លីអមជាមួយនឹងវីដេអូចម្រៀងនេះថា សូមចូលរួមជាចំណែកមួយនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គឺជាបទចម្រៀង ដែលច្រៀងដោយអ្នកអង្គម្ចាស់ផ្ទាល់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្ត។ សូមចូលរួមថែរក្សាអនាម័យទាំងអស់គ្នាណាដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។ សូមជូនពរប្រជាពលរដ្ឋខ្មែរគ្រប់រូបជួបតែសុខភាពល្អនិងសេចក្តីសុខជារៀងរហូតទៅ។



ប្រិយមិត្តទស្សនិកជន មិនខកបំណងទេរាល់ស្នាដៃបទចម្រៀងថ្មីរបស់ទ្រង់ ទាំងបទភ្លេងថ្មី ក៏ដូចជាសម្លៀកបំពាក់ប្រពៃណី បង្ហាញពីវប្បធម៌ខ្មែរ ដែលទ្រង់តែងតែបានសម្រិតសម្រាំង សម្រាប់ពុកម៉ែបងប្អូនបានស្តាប់កំសាន្ត នៅឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ។

ប្រភពវីដេអូពីឆាណែលយូធូបៈ Jenna Norodom Official Music