About Me

header ads

បុរសម្នាក់ជិះកង់មិនគោរពសិទ្ធិអាទិភាពត្រូវរថយន្ដប្រភេទទេសចរណ៍បុកបណ្តាលអោយស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យ

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់នៅពេលដែលក្រុមគ្រួសារបញ្ជួនដល់មន្ទីរដើម្បីធ្វើសង្គ្រោះដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ៈ៤៥នាទីថ្ងៃ ពុធ ០៩ កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២០នេះនៅលើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្ដមួយគ្រឿងដឹកកម្មករកម្មការិនីរោងចក្រ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3B 4153 បើកបរដោយឈ្មោះ ព្រាប សារឹម ភេទប្រុស អាយុ ៥៤ មុខរបរ បើកបរ រស់នៅភូមិ ចំបក់គុយ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចខាងស្រាប់តែមានកង់ពណ៌ ទឹកប្រាក់ ជិះដោយឈ្មោះ សួស សុខម៉ែន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះកង់ពីត្បូងទៅជើងក៌បណ្តាលអោយរថយន្តបុកចំពីមុខពេញទំហឹងរងរបួសធ្ងន់និងបានស្លាប់នៅមន្ទីពេទ្យតែម្តងដោយសភាពជនរងគ្រោះធ្ងន់ធ្ងរពេក។

ក្រោយពីបង្កគ្រោះថ្នាក់រួចមកអ្នកបើករថយន្តខាងលើបានបើកទ្វាររថយន្តចុះរត់គេចបាត់ស្រមោលពីកន្លែងកើតហេតុបន្សល់ទុករថយន្ដនៅកណ្តាលផ្លូវ។

ចំណែកមធ្យោបាយទាំងពីររក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
មូលហេតុ : អ្នកជិះកង់ មិនគោរពសិទ្ធិអាទិភាព ។