About Me

header ads

គ្រោះថ្នាក់ចរ៉ាចរណ៍រវាងរថយន្តខ្នាតយក្យវ៉េអង ៥ ភ្លៅ បុកគូថរថយន្តហ៊ីយ៉ាន់ដាយពីក្រោយ

( ត្បងឃ្មុំ ):
គ្រោះថ្នាក់ចរ៉ាចរណ៍រវាងរថយន្តខ្នាតយក្យវ៉េអង ៥ ភ្លៅ បុកគូថរថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលអោយកកស្ទះពីគល់ស្ពានគីហ្សូណារហូតជិតដល់ស្ពានមាត់ឃ្មង់ ។

ហេតុការណ៍មួយនេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅចំណុចគល់ស្ពានគីហ្សូណា ត្រើយខាងកើត ក្នុងភូមិទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តធន់យក្យ ១ គ្រឿងម៉ាកវេអង ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A 3141 ទ្រុងពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 4A 0409 មកដល់កន្លែងកើតហេតុ បានបុកគូថ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ទ្រុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ  3L 7828 ដឹកគ្រឿងអេលិចត្រូនិច្ច ចំពីក្រោយ រេទៅប៉ះរថយន្តលុចសុីមួយគ្រឿងទៀតខូចបន្តិចបន្តួច ដោយឡែករថយន្តបង្ករខូចខាត ផ្នែកខាងមុខ រីឯ រថយន្តរងគ្រោះខូចផ្នែកខាងក្រោបន្តិចបន្តួច ។

ក្រោយកើតហេតុ ជំនាញនគរបាលចរ៉ាចរណ៍បានធ្វើការវាស់វែង រួចអូសទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីដោះស្រាយនៅពេលក្រោយ ៕