About Me

header ads

ស្រ្តីជនជាតិចិនម្នាក់ ត្រូវគេដឹកទំលាក់ចោលក្នុងវត្តឫស្សីសាញ់

ភ្នំពេញ៖ នារីដែលសន្លប់នៅក្រោមបង្គោលភ្លើងនៅផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ស្ទឹងមានជ័យ៣ព្រឹកមិញនេះ មិនមែន​នារីជនជាតិចិន​ទេ​ គឺ​ជាជនជាតិចិន​ ត្រូវបានម៉ូតូកង់បីដឹកយកទៅទំលាក់ចោលក្នុងវត្តឫស្សីសាញ់ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


លោកវរៈសេនីយ៍​ឯក​ ជឹម​ ស៉ីថា​ អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានឱ្យកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ និងបានហៅរថយន្តពេទ្យមកដឹកនារីខាងលើ ក៏ប៉ុន្តែចាំរថយន្តពេទ្យយូរពេកលោកក៏បានចុះដល់កន្លែងកកើតហេតុបានយករថយន្តសារ៉ែនរបស់កម្លាំងនគរបាលខណ្ឌ លើកនារីខាងលើ​យកកាន់មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​ដង្កោ​នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២​ រសៀល​នេះ​ ។ បន្ទាប់​ពី​ក្រុមគ្រូពេទ្យធ្វើការពិនិត្យវាស់កំដៅទៅ​នារីជនជាតិចិនរូប​នេះ​ មានកំដៅរហូតដល់​ជាង​៣៨​ អង្សារ​ ទើប​ក្រុម​គ្រូពេទ្យ​ខណ្ឌ​ដង្កោ​ ដឹកបន្តទៅ​ពេទ្យ​រុស្សី។

លោក​វរៈសេនីយ៍​ឯក​ ជឹម​ ស៉ីថា​ អធិការ​ នគរបាល​ខណ្ឌ​ដង្កោ​ បានបន្តទៀតថា នារីជនជាតិចិនខាងលើ បានមកលេងបងប្អូនគាត់នៅភ្នំពេញមួយខែហើយ ក៏ប៉ុន្តែយប់មិញគាត់វង្វេងផ្លូវរកផ្ទះបងប្អូនមិនឃើញ ទើបកើតរឿងបែបនេះ៕