About Me

header ads

ឈួសលំដំបូកចេញយកធ្វើស្រែ តែអកុសលដំបូករលំលើម្ចាស់សង្កត់ស្លាប់ភ្លាមៗយ៉ាងសង្វេគនៅស្រុករមាសហែក

ខេត្តស្វាយរៀង​៖ បុរសវ័យ៤៦ឆ្នាំ​ម្នាក់​ដីដំបូកបាក់រលំសង្កត់បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ក្រោមដំបូកខណៈដើរទៅពិនិត្យមើលថាតើអ្នកបើកត្រាក់ទ័រជីកកកាយក្រងឡឹជំវិញដីដំបូកជិតដាច់ហើយឬនៅស្រាប់តែ​ដីដំបូក​បាក់រលំ​សង្កត់​ពីលើ​ខ្លួនស្លាប់តែម្តង។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួលត្រាក់ទ័រចំនួន០៣គ្រឿងទៅឈុសឆាយដីដំបូកកណ្តៀរដែលនៅចំកែងត្រពាំងជិតមាត់ទន្លេចេញដើម្បីយកដីធ្វើស្រែចំការខណៈដែលក្រុមអ្នកបើកត្រាក់ទ័រឈុសឆាយ​ក្រឡឹង​ជុំវិញ​ដំបូកជិតរួចហើយក៏យប់ទើបឈប់សម្រាកចាំស្អែកទើបបន្ត ចៃដន្យអីម្ចាស់ដំបូកបានដើរទៅពិនិត្យមើលថាជីកកកាយបានប៉ុណ្ណាស្រាប់តែដីដំបូកដ៏ធំរលំសង្កត់ចំពីលើដងខ្លួននិងបែកពងស្វាស់ស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​មួយ​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៧មេសា២០២០​នៅត្រង់ចំណុចត្រពាំង​ឈូក​ស្ថិតនៅភូមិ​ត្បែង​ឃុំ​អំពិលស្រុក​រមាសហែក​ខេត្តស្វាយរៀង។សមត្ថកិច្ច​បន្តទៀតថា​ថា​៖ករណី​​ដីដំបូក​បាក់រលំ​សង្កត់​ស្លាប់​នោះឈ្មោះសូ រ៉េ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ត្បែង​ឃុំ​អំពិល​ស្រុក​រមាសហែក​។


នៅមុនថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ជួល​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង​ដែលមានម្ចាស់ទី១.​ឈ្មោះកែវពិសី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។ទី២.​ឈ្មោះ វ៉ា​ថា​ន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​។និងទី៣​.ឈ្មោះជា សំអាត ភេទ​ប្រុស​អាយុ​៣២​ឆ្នាំនៅភូមិជាមួយគ្នាឱ្យមក​ឈូសឆាយរុករានដី​កូនឈើតូចៗនិងដំបូកចោលដើម្បីពង្រាបដីរបស់ខ្លួនឲ្យស្មើក្នុងគោលបំណងយកដីធ្វើស្រែចំការ។


ប៉ុន្តែការឈូសឆាយនោះមិនទាន់រួចរាល់ទេដោយក្រុមត្រាក់ទ័របានជីកកកាយក្រឡឹងជុំវិញដំបូកប៉ែកខាងក្រោមរហូតជិតដាច់ដំបូកទៅហើយក៏ដល់ពេលជិតយប់ម្ចាស់ត្រាក់ទ័រ​ក៏​សម្រាកពេលនោះ​ជនរងគ្រោះ​បាន​ដើរ​ទៅជិត​ដំបូក​ធំ​នោះដើម្បីពិនិត្យចៃដន្យស្រាប់តែ​ដំបូក​នោះ​បាក់​សង្កត់​មកលើជនរងគ្រោះបណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​តែម្ដង​ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងសមត្ថកិច្ចចុះមកពិនិត្យរួចឲ្យម្ចាស់ត្រាក់ទ័ររុញដំបូកកណ្តៀរចេញហើយប្រគល់សពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។


ចំណែកមហាជនបានឲ្យដឹងថា ដំបូកធំមួយនេះមានអាយុជាង១០០ឆ្នាំមកហើយមានទំហំខាងក្រោម៤ម៉ែត្រកម្ពស់៣ម៉ែត្រគឺកណ្តៀរពូនជាដំបូកដ៏ធំនៅចំកែងត្រពាំងឈូក ជិតមាត់ទន្លេមានដើមឈើតូចធំដុះនៅជុំជិតមិនដែលមានអ្នកណាដែលហ៊ានទៅប៉ះពាល់ឬត្រួសត្រាយទេ។ក៏ប៉ន្តែបច្ចុប្បន្នដោយដីមានតម្លៃខ្ពស់ជនរងគ្រោះជាម្ចាស់គ្រប់គ្រងបានឈុសឆាយរុករានដីយកទៅធ្វើស្រែចំការទើបជួបគ្រោះបែបនេះ៕