About Me

header ads

រថយន្តមួយគ្រឿងបើបរលឿនបត់មិនទាន់ក្រឡាប់ ធ្លាក់ចូលទៅក្នុងអូរក្រឡាប់ផ្ងាជើង

កំពង់ឆ្នាំង÷
រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបត់មិនទាន់ធ្លាក់ចូលអូរក្រឡាប់ផ្ងាជើង  ។
ហេតុការភ្ញាក់ផ្អើលអ្នកស្រុកនេះបានកើតឡើងនៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៩មេសា២០២០តាមបណ្ដោយផ្លូវជាតិលេខ 53 ចំណុចខាងមុខក្លោងទ្វារវត្តព្រះរាមរង្សី ដែលស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើនេះផ្ទាល់ភ្នែកបានបញ្ជាក់នៅមុនពេលកើតហេតុខាងលើនេះគាត់បានឃើញរថយន្តបាឡែនមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ2A:3402 បើកបរដោយបុរសពីរនាក់ មិនស្គាល់មិនស្គាល់អត្តសញ្ញាណក្នុងល្បឿនលឿនគួរសមធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចផ្លូវបត់ចូលទៅតាមខ្លោងទ្វាផ្លូវវត្តព្រះរាមរង្សីតែដោយល្បឿនលឿនពេកទើបបត់មិនទាន់បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ចូលទៅក្នុងអូរត្រាំទឹកតែម្ដងទៅ។

ក្រោយពេលកើតហេតុក្រឡាប់រថយន្តនោះគេឃើញបុរសពីរនាក់ដែលនៅក្នុងរថយន្តបានវាយបំបែកកញ្ចក់រត់យន្តវាចេញមកដោយសុវត្ថិភាពមិនមានអ្នកណារងរបួសធ្ងន់ធ្ងរទេ ៕