About Me

header ads

ជនសង្ស័យឆក់ត្រីខុសច្បាប់ដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ស្ទឹងត្រែងៈជនសង្ស័យជាមុខសញ្ញាឆក់ត្រីដ៏សកម្មម្នាក់ត្រូវបានកម្លាំងជលផលនៃមន្ទីកសិកម្មខេត្តឃាត់ខ្លួននិងដកហូតវត្ថុតាងខុសច្បាប់រួមមានអាគុយកម្លាំង៧០អំពែចំនួន២គ្រឿង ទូកស្មាច់មួយគ្រឿង ម៉ាសីុនកម្លាំង២០សេសមួយគ្រឿង ក្បាលឆក់ប្រភេទត្រជាក់កម្លាំង៤១៨.០០០វ៉ាត់មួយគ្រឿង និងថ្នងដងត្រីមួយ។ករណីនេះកើតឡើងកាលពីថ្ងៃទី២៣មេសា២០២០ចំណុច  ដងទន្លេមេគង្គ ភូមិសាស្រ្តភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ញិល រស្មី ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិថ្មីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ជនសង្ស័យរូបនេះត្រូវកម្លាំងសហការរួមមានក្រុមអភិរក្សសត្វផ្សោត ឆ្មាំទន្លេ  គណៈកម្មការសហគមន៍នេសាទ ចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។

ក្រោយពេលបង្ក្រាបកម្លាំងខាងលើបានប្រគល់មកខណ្ឌរដ្ឋបាលជលផលដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការជាបន្តទៀត។