About Me

header ads

សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌

ព្រះវិហារៈ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន៤១គ្រួសារ និងសួរសុខ ទុក្ខក្រុមគ្រូពេទ្យនៅប៉ុស្តិ៍សុខភាពក្តាក់ នៅឃុំត្បែងពីរ និងក្រុមគ្រូ ពេទ្យប្រចាំការនៅចត្តាឡីស័កកម្រិត១ វិទ្យាល័យគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជា ពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា និងក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញ ការងារជូនប្រជាពលរដ្ឋនាពេលនេះ ។ ឯកឧត្តមក៏ បានផ្តាំផ្ញើសុំឱ្យថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ ស្កាត់ការរីករាល ដាលមេរោគកូវីដ១៩។

សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។ ក្នុងនោះគ្រួសារអត្ថិភាព១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង ១ និងថវិកា ២០០,០០០ រៀល ផងដែរ។