About Me

header ads

រថយន្តស៊ីទែនសាំងរបស់ក្រុមហ៊ុនសូគីម៉ិចបាន ពន្លះបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់ ១ដេីម

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត បាន បើករថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីម៉ិច យ៉ាងលឿន បានគេចរថយន្តមួយគ្រឿងទៀត មកខាងឆ្វេងដៃ ក៏ឡើងលើខឿនថ្មពុះចែក ទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ រាបដល់ដី អស់មួយដើម រថយន្តដាច់ប្រអប់លេខទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទី យប់ថ្ងៃ ច័ន្ទទី៦ខែមេសាឆ្នាំ ២០២០ត្រង់ចំណុចជិតច្រកចូលមន្ទីរពេទ្យជោរីយ៏ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងភូមិក្តីតាកុយសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសដែលបើករថយន្តបង្កមានឈ្មោះ យោន សុភ័ក្រ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅម្តុំឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិ អង្គរជ្រុំ ឃុំ កោះស្កូវ ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង បើករថយន្ត ម៉ាកហុីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-6522ដឹកសាំងក្រុមហ៊ុន សូគីមុិច។

តាមសំដីតែកុងឡានបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ដឹកសាំងយកទៅដាក់នៅខេត្តស្វាយរៀងហើយក៏ត្រឡប់ចូល មកទីក្រុងភ្នំពេញវិញ បើកតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងបានវ៉ាខាងស្ដាំគាត់ក៏ប្រឹងគេចចង្កូតមកឆ្វេងដៃក៏ជ្រុលឡើងទៅលើខឿនថ្មពុះចែកទ្រូងផ្លូវទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រាបដល់ដីអស់ ១ដើមនិងរថយន្តដាច់ប្រអប់លេខទៅមុខ លែងរួចតែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕