About Me

header ads

រថយន្តបែនដឹកដីខ្សាច់បុកពីក្រោយរថយន្តបែនដឹកដីកំពុងឈាប់ស្ងៀមខ្ទេចមុខខ្លួនឯងនិងជ្រុលទៅបុកធុងទឹកអំពៅ១រងការខូចខាត

ភ្នំពេញ៖រថយន្តបែនយីឌុបពាក់ស្លាកលេខខេមរភូមិន្ទដឹកដីខ្សាច់១គ្រឿង បានបើកជ្រុលទៅបុកពីក្រោយបុកពី ក្រោយរថយន្តបែនដឹកដីកង់៦មួយគ្រឿងទៀតកំពុងឈប់ស្ងៀមខ្ទេចមុខខ្លួនឯងនិងជ្រុលទៅបុកធុងទឹកអំពៅ១គ្រឿងទៀតស្ថិតនៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរប៉ុន្តែជាសំណាងមិនបានបណ្ដាលឲ្យមានអ្នករងគ្រោះឡើយ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃៃទី២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។



រថយន្តរថយន្តដែលបើកបុកគេពីក្រោយរងការខូចខាតមុខខ្លួនឯងនោះប្រភេទបែនយីឌុប ពាក់ស្លាកលេខខេមរភូមិន្ទ01-3-1362 ដឹកដីខ្សាច់ ចំណែករថយន្តដែលឈប់តាមផ្លូវហើយត្រូវរថយន្តខាងលើបុកនោះម៉ាកនីស្សាន់ពណ៍ខៀវពាក់ស្លាកលេខចង្កូតស្ដាំPP-7521 ជាប្រភេទរថយន្តបែនដឹកដីកង់៦ ហើយអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ។



តាមប្រព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនកង់៦បានបើកទៅឈប់នៅត្រង់ចំណុចខាងលើដោយអ្នកបើកបរបានចុះទៅរកទិញទឹកផឹក ដោយបែរមុខក្នុងទិសដៅពីកើតទៅលិច ។ខណៈនោះស្រាប់តែរថយន្តប្រភេទបែនយីឌុប ពាក់ស្លាកលេខខេមរភូមិន្ទ01-3-1362 ដឹកដីខ្សាច់ បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិចដែរទៅដល់។ពេលនោះពុំដឹងថាអ្នកបើកបរងងុយដេកហើយងោក១ភាំងឬបែបណាទេក៏បានជ្រុលទៅបុកពីក្រោយរថយន្តបែនកង់៦ពេញទំហឹងបណ្ដាលឲ្យខ្ទេមមុខខ្លួនឯង ព្រមទាំងជ្រុលទៅបុកធុងទឹកអំពៅ១គ្រឿងនៅជិតនោះបណ្ដាលឲ្យរងការខូចខាតទៀត។ក្រោយពេលកើតហេតុម្ចាស់ធុងទឹកអំពៅបានទាមទារសំណង់ពីម្ចាស់រថយន្តបែនយីឌុប ពាក់ស្លាកលេខខេមរភូមិន្ទនោះចំនួន១ពាន់ដុល្លារ ប៉ុន្តែម្ចាស់រថយន្តឲ្យតែ២០០ដុល្លារប៉ុណ្ណោះ ហើយម្ចាស់ទូទឹកអំពៅមិនព្រម បន្ទាប់មកខាងម្ចាស់រថយន្តឲ្យ៣០០ដុល្លារតែម្ចាស់ធុងទឹកអំពៅនៅតែមិនព្រមដដែលទើបការដោះស្រាយគ្នាអូសបន្លាយពេលដល់វេលាល្ងាចថ្ងៃដដែលនៅមិនទាន់ចប់នៅឡើយ៕