About Me

header ads

ជនជាតិចិនស្រវឹងស្រាបានបើករថយន្តទៅបុក រះខូចខាតម៉ូតូ២គ្រឿងនិងសម្ភារះអស់មួយ ចំនួនទៀត ព្រមទាំងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ : បុរសជាជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ ហើយបានរ៉េចង្កូតមកខាងស្តាំដៃជ្រុលទៅបុក ចូលផ្ទះកាត់សក់រងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង ៣០នាទី យប់ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចតំបន់សេដ្ឋកិច្ច ពិសេស ប្រមាណ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទឺម សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់សក់ ស្នាក់នៅផ្ទះលេខ១៧៧ កន្លែងកើតហេតុ ខាងលើ មានស្រុកកំណើតភូមិថ្មី ឃុំផ្សារ  ស្រុកបរីបូរ ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នករងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយដឹងថាជិះម៉ូតូម៉ាក ឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ1GF.2129 ជិះតែម្នាក់ឯងរងរបួសធ្ងន់ រីឯអ្នក បើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែល បានបើករថយន្តម៉ាក សុីណា (SIENNA ) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ.7908បើកតែម្នាក់ឯងជាជនជាតិចិន។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញម៉ូតូម៉ាកឌ្រីមសង់ ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិ លេខ ៤ ក្នុងទិសដៅពីលិចមកកើត  ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស៊ីណាដែលបើកតាមបណ្ដោយផ្លូវជាតិលេខ ៤ ទឹសដៅពីលិចមកកើតស្រប ទិសគ្នាស្រាប់តែរ៉េចង្កូតមកស្តាំដៃបុកម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុក ចូលផ្ទះប្រជាពលរដ្ឋដែលជាផ្ទះកាត់សក់ យីហោ ឈ្មោះ ខាអាប់ឌែក២ បណ្ដាលឲ្យបាក់ទ្វារអស់ជាច្រើនផ្ទាំង នឹងខូចខាតសម្ភារៈកៅអីសម្រាប់កាត់សក់ មួយចំនួនទៀត និងម៉ូតូនៅក្នុងផ្ទះមួយគ្រឿងទៀត ម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1HY.7189ខូចខាងយ៉ាងដំណំភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹងអ្នករងរបួសទៅមន្ទីពេទ្យដើម្បីសង្រ្គោះជីវិតផងដែរ។

បើតាមសម្ដីម្ចាស់ផ្ទះដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថារូបគាត់ពីរនាក់ប្ដីប្រពន្ធបានដេកនៅក្នុងផ្ទះស្រាប់តែដល់វេលាកើតហេតុខាងលើ ក៏ឮសូរប្រាវធ្វើអោយគាត់ភ្ញាក់ហើយក៏ស្ទុះចេញមកមើលឃើញរថយន្តបង្កដែលបើកចូលទៅដល់ក្នុងផ្ទះរបស់គាត់ទៅហើយ។ ពេលនោះបានឃើញជនជាតិចិនម្នាក់ដែលជាអ្នកបើកបរ មានភាពស្រវឹងស្រាជោកជាំហើយក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទូោកដើម្បីយកទៅសួរនាំនិងធ្វើកំណត់ហេតុ រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុងនិងបន្តទៅតាមនីតិវិធី។

ប្រភពដដែលបានបន្តទៀតថានេះពិតជាសំណាងហើយដែលកូនជាងរបស់គាត់ដែលដេកនៅក្បែរទ្វារមិនត្រូវពិតជាហេងមែន។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕