About Me

header ads

ក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

ក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជននិងកីឡា ជម្រាបជូនដល់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សំណើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេសជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់ ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងព្រះរាជាណចក្រកម្ពុជា។



អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ជ្រាបនិងមានចំណាត់ការបន្ត ស្របតាមសមត្ថកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំខាងលើនេះ បានតម្រូវឱ្យអ្នកដែលស្រលាញ់សុខភាពនិងចូលចិត្តហាត់កីឡាមួយចំនួនត្រូវសំរាកសកម្មភាពរបស់ខ្លួនដែលតែងតែទៅហាត់ប្រាណនៅតាមបណ្ដាក្លិបហាត់ប្រាណនានាដែលមានគ្រូជំនួយ (Trainer) ឱ្យត្រលប់មកហាត់ប្រាណដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនវិញ ហើយនេះក៏ជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយការប្រមូលផ្ដុំដែលអាចនាំឱ្យឆ្លងជំងឺកូវីដ-១៩ផងដែរ។




សូមបញ្ជាក់ថា តាមរយះសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ១៩ បានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន១១៤នាក់ មានអ្នកឆ្លងថ្មី៤នាក់បន្ថែម ចំពោះអ្នកព្យាបាលជាសះស្បើយសរុបកើន៣៥នាក់ ក្នុងនោះមានជនជាតិខ្មែរ២១នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន៧៩នាក់៕