About Me

header ads

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចខាងកើតរង្វង់មូលនាងបីគួរស្រូវប្រមាណ ២០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ២ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផេង វុត្ថា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅផ្លូវបេតុង ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ជិះម៉ូតូម៉ាក suzuki Let’s ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1GQ-7495 ជិះតែម្នាក់ឯង។ បេីតាមសម្ដីបងប្រុសម្នាក់ដែលរស់នៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគាត់ឮសូរ ប្រាវ រូបគាត់ចេញមកមើលក៏ស្រាប់តែឃើញជនរងគ្រោះខាងលើដេកស្លាប់នៅនិងថ្នល់ហើយក៏ឃើញរថយន្តបើក រត់ចេញទៅទិសខាងលិច បាត់ស្រមោល ដោយមិនដឹងថារថយន្តម៉ាកអ្វីនោះទេ។

សមត្ថកិច្ចជំនាញចរាចរណ៏បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ទឹសដៅពីលិចទៅកើត ចំណែកឯរថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ២ទឹសដៅពីកើតទៅលិចតែមិនចាំម៉ាកនោះទេ ពីព្រោះម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញបានចុះមកដល់ក៏វាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕