About Me

header ads

ឆ្មក់ចូលផ្ទះ១កន្លែងនគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀ០៩នក់

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលក្រុងប៉ៃលិន ឆ្មក់ចុះឆែកឆេរក្នុងផ្ទះមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៩នាក់ ក្រោយមកក៍បានដោះលែង៤នាក់ ដោយសារពិនិត្យអត់ឃើញមានសារធាតុញៀន និងផាកពិន័យរួច ក៍ឱ្យត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍ចុះឆែកឆេរផ្ទះជនសង្ស័យនេះ បានធ្វើឡើងនៅវេលាម៉ៅង ១០ និង០០នាទីព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៍មាន បានឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ៃលិន បានធ្វើការឆែកឆេរផ្ទះមួយកន្លែង បន្ទាប់ពីធ្វើការតាមដានអស់រយៈពេលជាយូរ ហើយជាលទ្ធផល បានឆែកឆេររកឃើញថ្នាំញៀន (ម្សៅក្រាមពណ៌សថ្លា សង្ស័យជាម៉ាទឹកកកចំនួន ០៥កញ្ចប់តូច និងនាំខ្លួនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះស្រីម្នាក់ទៅកាន់ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរបន្ថែម ។ ប្រភពបន្តទៀតថា ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀនរួច បានរកឃើញអ្នកផ្ទុកសារធាតុញៀនក្នុងខ្លួនចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម ៖
ទី១- ឈ្មោះ ប៊ូ ហ៊ាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ជាម្ចាស់ផ្ទះ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ។
ទី២- ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ (ត្រូវជាកូនចិញ្ចឹម) រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន និងឆែកឃើញមានថ្នាំញៀននៅលើដងខ្លួន ) ។
ទី៣- ឈ្មោះ វ៉ាន់ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ។
ទី៤- ឈ្មោះ ស៊្រន ម៉េងស្រៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ទី៥- ឈ្មោះ ញ៉ឹក ផល្លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងមាស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ទាំងប្រាំអ្នកត្រូវបានឃាតខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន តាមបទបញ្ជារបស់លោក ជា សារ ព្រះរាជអាជ្ញារងអមលាសាដំបូងខេត្ត ប៉ៃលិន ដើម្បីបន្តនីតិវិធី និងពិនិត្យឃើញអ្នកដែលមិនមានផ្ទុកសារធាតុញៀនក្នុងខ្លួនចំនួន ០៤នាក់ ។

ចំពោះអ្នកដែលមិនផ្ទុកសារធាតុញៀនទាំង៤នាក់ ស្រី១នាក់ បន្ទាប់ពីបានពិន័យជាប្រាក់១ចំនួនរួច ក៍ត្រូវបានអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ។ បច្ចុប្បន្នករណីខាងលើ គឺនគរបាលកំពុងធ្វើការសាកសួរនិងកំពុងបន្តនីតិវិធី ៕