About Me

header ads

រយៈពេល៤ថ្ងៃសមត្ថកិច្ចខេត្តស្វាយរៀងបង្ក្រាបបានមេក្លោងនិងបក្សពួកជួញដូរគ្រឿងញៀនបាន០៣នាក់រិបអុសគ្រឿងញៀនបាន១,៤៩៥.៧១ក្រាមនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចស្នងការដ្ឋាននគបាលបានចុះបង្ក្រាបជនសង្សយ័ចំនួន០៣នាក់ជាមេក្លោងនិងបក្ខពួកដែលជាប់ទាក់ទិនក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀននិងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី៦មេសា២០២០នេះ។



រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំនិងសម្ភារៈប្រើប្រាស់និងកែឆ្នៃគ្រឿងញៀនជាច្រើនទៀត។បើតាមលោកវរៈសេនិយ៍ឯកកែវសុថា ស្នងការរងទទួលបន្ទុកផែននៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ការចុះបង្រ្កាបនេះបានអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិនិងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ខែមីនារហូតដល់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២០កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀននិងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតរដ្ឋបាលក្រុងបាវិតនិងស្ថិតក្រោមការសម្របសម្រូលពីលោកខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន០៣ទីតាំងផ្សេងគ្នាក្នុងនោះ៖

 *ទីតាំងទី១,នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត

  *ទីតាំងទី២,នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹបសង្កាត់បាវិតក្រុងបាវិត

 *ទីតាំងទី៣,នៅចំណុចណ្ឋាគារសុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។



រយៈពេល០៤ថ្ងៃក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ជាមេក្លោងនិងបក្ខពួកចំនួន០៣នាក់ស្រី០១នាក់ជាជនជាតិវៀតណាម។


១,ឈ្មោះត្រឹង វឹកភូ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិវៀតណាម(ជាមេក្លោង)។២,ឈ្មោះវ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំជនជាតិវៀតណាម។៣,ឈ្មោះង៉ូ ធីអៀងថាន់ ភេទស្រីអាយុ១៨ឆ្នាំជនជាតិ

វៀតណាមព្រមទាំងរឹបអូសវត្ថុតាងដែលពាក់ពន្ធ័ក្នុងបទល្មើសសរុបទាំង៣ទីតាំងរួមមាន៖សារធាតុញៀនសរុបទម្ងន់១,៤៩៥,៧១ក្រាមក្នុងនោះ៖


១,គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៦៧៣,៤៣ក្រាម។


២,ប្រភេទអុិចស្តាសុី(MDMA)ទម្ងន់៥៧០,៤៨ក្រាម។


៣,ប្រភេទកេតាមីន(Ketamine)ទម្ងន់២៥១,៨០ក្រាម។


៤,សារធាតុមិនទាន់ច្បាស់លាស់ទម្ងន់២,៤៤៩.៨២ក្រាម។


៥,សម្ភារៈរួមមាន៖រថយន្ត០៤គ្រឿង.ម៉ូតូ០១គ្រឿង.ជញ្ជីងថ្លឹងថ្នាំ០២គ្រឿងរួមនិងសម្ភារៈវេចខ្ចប់ឧបរណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ក្រោយពីសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័ទាំង០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី០៦មេសា២០២០នេះ។សូមបញ្ជាក់កាលពីថ្ងៃទី៣១មិនា២០២០សមត្ថកិច្ចចុះបង្ក្រាបករណីបង្ខាំងជនជាតិវៀតណាម១៥នាក់និងរិបអុសបានគ្រឿងញៀនមួយចំនួននិងសម្ភារៈប្រើប្រាសើនិងកែរឆ្នៃគ្រឿងញៀនមួយចំនួននៅក្រុងបាវិតហើយមេក្លោងដែលជាម្ចាស់បន្ទប់ដឹងខ្លួនមុនហើយបានរត់គេចខ្លួនបាត់នោះត្រូវសមត្ថកិច្ចតាមប្រម៉ាញ់រហូតចាប់ខ្លួនបានមេក្លោងម្នាក់និងបក្សពួក២នាក់នេះយកមកផ្តន្ទាទោសតាមច្បាប់៕