About Me

header ads

ម៉ូតូហុងដាឌ្រីមសេ១២៥ពន្លះគ្នាជាមួយហុងដាស្កូបពីរ បួសទាំងសងខាង

ភ្នំពេញ៖ ម៉ូតូម៉ាងហុងដាឌ្រីមសេ១២៥មួយគ្រឿងបើកបរដោយស្រ្តីម្នាក់គេចចេញពីរថយយន្ត១គ្រឿងហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ទាំងសងខាងនិងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ម៉ូតូដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1FM-4696 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដែរ ហើយអ្នកទាំង២បានរងរបួសធ្ងន់ដូចគ្នាដែរ។

តាមប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាស្កូបពីបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្រ្ចាស់ទិសគ្នា។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុមូតូហុងដាឌ្រីមនេះបានវាក់ជាមួយរថយន្ត១គ្រឿងនៅខាងមុខហើយបានគេចចេញពីរថយន្តនោះរួចក៏ជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀតហើយបុកជាមួយម៉ូតូហុងដាស្កូបពីពេញទំហឹងបណ្ដាលឲ្យដួលរងរបួសទាំងសងខាងតែម្ដង។ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់ ចំណែកម៉ូតូទាំង២គ្រឿងត្រូវនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕