About Me

header ads

ជនសង្ស័យម្នាក់ទាញកាំបិតដេញកាប់ប្រជាពលរដ្ឋផ្អេីលពេញបេនឡាន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានទាញកាំបិតផ្គាក់កាប់ប្តីប្រពន្ធមួយគូខណះកំពុងអង្គុយបណ្តាលឱ្យប្តីរងរបួសស្មាខាងឆ្វេងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែមេសា​  ឆ្នាំ២០២០​ នៅចំណុចបេនឡានរិទ្ធមុន្នី​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​  រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះអៀង ថន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរ ធ្វេីចំការ ស្នាក់នៅ ភូមិមនោងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធមួយគូបានចុះពីលេីរថយន្តក្រុងហេីយអង្គុយនៅលេីបង់រងចាំបងប្អូនមកយក។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ទាញកាំបិតផ្គាក់ប្រវែងជិតមួយម៉ែត្រមកកាប់ទៅលេីជនរងគ្រោះបណ្តាលឱ្យប្តីរងរបួសស្មាខាងឆ្វេងធ្ងន់។ ភ្លាមនោះប្រជាពលរដ្ឋនាំគ្នាដេញចាប់រួចរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យខាងលេីទេីបនិងចុះពីលេីរថយន្តក្រុងមកពីខេត្តបាត់ដំបង​ ហេីយមូលហេតុធ្វេីឱ្យសង្ស័យកាប់ជនរងគ្រោះនោះដោយសាខឹងជនរងគ្រោះឌឺពេក។ សមត្ថកិច្ចបានបញ្ជាក់ថា​ ជនសង្ស័យជាមនុស្សសិតិមិនគ្រប់។ បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដេីម្បីរងចាំចាត់កាបន្ត ៕