About Me

header ads

អាជ្ញាធរឃុំពពែតចុះចែកម៉ាស់ទែម៉ូម៉ែត្រនិងវាស់កម្តៅជួនពលរដ្ឋចំណាកស្រុកមកពីខេត្តនានាស្នាក់នៅក្នុងឃុំពពែតនិងណែនាំតាមវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០មានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឧបត្ថម្ភ ម៉ាស់និងអាកុល និងឯកឧត្តម ម៉ក់ សារុន ក្រុមការងារខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប បានឧបត្ថម្ភ ទែម៉ូម៉ែត្រ អោយក្រុមការងារចែកជួនដល់ប្រជាពលរដ្ឋចំណាកស្រុក ដេីម្បី តាមដានសុខភាពនិងទប់ស្តាប់ការរីករាលដាលនូវមេរោគcovid-19 ក្រុមប្រឹក្សាឃុំ ពពែត អាជ្ញាធរ ឃុំ ប្រធានមណ្ឌលសុខភាព ឃុំ មេភូមិបានចុះអនុវត្តបាញ់វាស់កម្តៅជួនពលរដ្ឋចំនួន៥ភូមិសរុប៨៧នាក់ក្នុងនោះស្រី៥៥នាក់ចុះពិនិត្យសរុប៧១នាក់នក្នុងនោះស្រី៤៨នាក់និងបានណែនាំអោយពួកគាត់ចេះថែទាំអនាម័យអោយបានល្អ រស់នៅស្អាត ដេីម្បីជៀសផុតពីជំងឺcovid-19និងជំងឺនានា។

ការចុះពិនិត្យនេះបាញ់ម៉ាសុីនវាស់កម្តៅនិងចែកម៉ាស់ចែកទែម៉ូម៉ែត្រដឹកនាំដោយលោក កុយ សារ៉េន ស្មៀនឃុំពពែត លោកស្រី ជុំ រតនា សមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពឃុំពពែតនិងក្រុមការងារ។

បើតាមលោក កុយ សារ៉េន បានមានប្រសាសន៍អោយដឹងថា៖ការចុះពិនិត្យបាញ់ម៉ាសុីនវាស់កម្តៅនិងចែកម៉ាស់ចែកទែម៉ូម៉ែត្រជួនពលរដ្ឋនាពេលដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តនិងជាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ខេត្តស្វាយរៀងនិងមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងឯកឧត្តម ម៉ក់ សារុន ក្រុមការងារខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាបអោយក្រុមការងារមូលដ្ឋានឃុំពពែតបន្តចុះពិនិត្យតាមដានរាលការវិលត្រឡប់មកលេងស្រុកកំណើតរបស់បងប្អូនពលរដ្ឋដែលធ្វើការចំណាក់ស្រុកទៅធ្វើការងាររកសុីនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តទៀតថា៖បើក្នុងករណីដែលអាជ្ញាធរឃុំពពែតចុះបាញ់វាស់កម្តៅជួនពលរដ្ឋដែលទើបចំណាកស្រុកពីខេត្តនានាចូលមកលេងស្រុកកំណើតហើយរកឃើញថាមានសង្ស័យដោយក្នុងវាស់កម្តៅលើសពីកម្តៅ៣៧អង្សាក្រុមការងារនិងរាយការណ៍បន្តទៅថ្នាក់ស្រុកថ្នាក់ខេត្តដើម្បីចាត់វិធានការនិងតាមការណែនាំរបស់ក្រសួងសុខភិបាល។

លោក កុយ សារ៉េន បានបញ្ជាក់ផងដែរថាក្នុងការចុះពិនិត្យបាញ់ម៉ាសុីវាស់កម្តៅនិងចែកម៉ាស់ចែកទែម៉ូម៉ែត្រជួនបងប្អូនពលរដ្ឋដែលចំណាកស្រុកមកពីខេត្តនានាបាន៧១នាក់ស្រី៤៨នាក់នោះមានរយះពេលពីរថ្ងៃគឺគិតចាប់ពីថ្ងៃទី១៥និងថ្ងៃទី១៦នេះជាលទ្ធផលក្នុងការពិនិត្យបាញ់កម្តៅពុំមានរកឃើញថាពលរដ្ឋដែលមានកម្តៅដែលលើសពី៣៦.៧នោះទេ។

លោក កុយ សារ៉េន បានណែនាំអោយបងប្អូនត្រូវចេះអនាម័យអោយបានល្អ រស់នៅស្អាត ចេញទៅណាមកណាត្រូវពាក់ម៉ាស់ និងលាងដៃជាមួយអាកុលឬជែលនិងសាប៊ូជាប្រចាំ និងសូមអោយបងប្អូនកុំមានការប្រមូលផ្តុំគ្នាត្រូវគន្លៀតគ្នាពីរម៉ែត្រ ដេីម្បីជៀសផុតពីជំងឺcovid-19ទាំងអស់គ្នា។