About Me

header ads

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនរវល់តែរើសទូរស័ព្ទក៏ជ្រុលចង្កូតបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១១៣កែងផ្លូវលេខ២៤២ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុការណ៍គេបានឃើញស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកម៉ាស្តារមួយបាំងកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-5777បើកបរតាមបណ្តោយផ្លូវលេខ១១៣ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុដោយសារតែរថយន្តអ្នកបើកបរគាត់រវល់តែឱនរើសទូរស័ព្ទដៃក៏ស្រាបតែជ្រុលចង្កូតទៅបុកទម្លុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលអោយបាក់អស់មួយផ្ទាំងហើយនឹងបាក់ដើមឈើអស់មួយដើមរងការខូចខាតយ៉ាងដំណំភ្លាមៗនោះដែរក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការឃាត់ស្ត្រីបើកបររថយន្តបង្កយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបឹងព្រលឹតបានមួយសន្ទុះក្រោយមកសមត្ថកិច្ចផ្នែកចរចាខណ្ឌ៧មករាមកជួយសម្របសម្រួលជាភាគីទាំងសងខាងផងដែត។

ក្រោយពេលកើតហេតុខាងលើនេះខាងអ្នកបើកបររថយន្តគាត់ធានាជួសជុលជញ្ជាំសងទៅអោយខាងរងគ្រោះដើមដើម្បីបញ្ចប់រឿង៕