About Me

header ads

អាជ្ញាធរខេត្តស្វាយរៀងចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោ

ខេត្តស្វាយរៀង៖អនុវត្តតាមការណែនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត​ នៅរសៀលថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំជូន ទោស័កព.ស២៥៦៣ ត្រូវនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកចិន សាធាន នាយករដ្ឋបាលសាលាខេត្តស្វាយរៀង លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារក្រុងចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោ នៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីការពារជំងឺឆ្លងកូវិដ១៩ ដូចជាការលាងដៃនិងអាកុល ពាក់ម៉ាស និងមិនអោយប្រមូលផ្ដុំពិសារគ្រឿងស្រវឹងជាដើម ។

សូមជម្រាបជូនថា ទោះរយៈពេល ២សប្តាហ៍មកនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មី ព្រមទាំងករណីព្យាបាលជាសះស្បើយមានការកើនឡើង សឹងតែជាបាន ១០០ភាគរយ ក្នុងចំណោមអ្នកឈឺចំនួន ១២២នាក់។

ក៏ប៉ុន្តែ មិនមែនបង្ហាញថា ប្រទេសកម្ពុជា មិនមានហានិភ័យចំពោះវីរុស COVID-19 នេះទៀតនោះទេ វីរុសកូវីដ១៩ មិនដែលភ្លេចយើងនោះទេ ឱ្យតែមានឱកាសវានឹងចម្លងមកមនុស្ស សូមប្រជាពលរដ្ឋឆាប់បំភេ្លច វាមិនដែលបំភ្លេចយើងនោះទេ ឱ្យតែមានឱកាស ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលដោយស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា ។