About Me

header ads

រថយន្តតាកូម៉ាមួយគ្រឿងបើកបុកនឹងទ្រូងផ្លូវបាក់អស់៣កង់រងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់មុខនឹងបណ្តាលឲ្យដួលអស់៣កង់រងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវ៥៩៨កែងផ្លូវហ្គេនភ្នំពេញស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ១ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកតាកូម៉ាពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AT-7520បើកបរតាមបណ្តោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុដល់ផ្លូវកោងមិនបានបន្ថយល្បឿនបួងចង្កូតបត់ស្តាំរ៉េចង្កូតជ្រុលទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយដួលអស់២កង់នឹងវៀចអស់មួយកង់ទៅមុខលែងចំណែករថយន្តបង្ករងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខធ្លាក់កាងនឹងកំពិតដំបូលបែកកញ្ចក់ខាងមុខសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតព្រទ្យសម្បត្តិរដ្ឋនឹងខ្លួនឯងតែប៉ុណ្ណោះភ្លាមៗនោះដែលសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីទំនាក់ទំនងទៅខាងជំនាញចរាចរណ៍មកធ្វើការវាសវែងចំណែកឯម្ចាស់រថយន្តត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិមកដឹកយកចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕