About Me

header ads

គ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់គូចផ្ទះ ៧ខ្នង នៅឃុំលាច

 ខេត្តពោធិ៍សាត់៖ យ៉ាងហោចផ្ទះ និងរោងសិប្បកម្មចំនួន ៧ខ្នង រងការខូចខាតបុើងដំបូល ជញ្ជាំងបាំង និងដួលរលំ ដោយខ្យល់ព្យុះ(កន្រ្ទាក់)ខណៈធ្លាក់ភ្លៀងកក់ខែ ។




 របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ(ធ្កាក់ភ្លៀងកក់ខែ)លាយឡាំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះ បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាត ដូចជាបុើងដំបូល ជញ្ជាំងបាំង និងដួលរលំផងដែរ ប៉ុន្តែមិនបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ គួររំលឹកផងដែរ៖ កាលពីរសៀលថ្ងៃទី១ ដើមខែមេសាថ្មីៗកន្លងមកនេះ ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះសម្បែងអស់រាប់សិបខ្នង និងរងរបួសមនុស្សម្ដងរួចមកហើយ។



 របាយការណ៍នគរបាលដដែលបន្តទៀតថា ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងនៅភូមិក្រូចឆ្មា ភូមិតានុក និងភូមិប៉ែង ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕



បុឹម ពិន