About Me

header ads

រថយន្ត ស្លាកលេខនគរបាល បុក រថយន្តស្លាក លេខរដ្ឋ ពេញទំហឹងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត ហាយឡែនឌ័រ បើកយ៉ាងលឿន ទៅបុករថយន្ត ហ្វត កំពុងឈប់ស្តុប ពេញទំហឹង បណ្តាលឲ្យរថយន្ត ទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០យប់ថ្ងៃអាទិត្យ ទី ១២ ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចស្តុប ការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថានៅមុនពេលកេីតហេតុគេបានឃើញ រថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ រដ្ឋ17.2.0152 បើកតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីលិចមកកើត ខណៈ កំពុងតែឈប់ស្តុប ក៏ស្រាប់តែមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2.2204 បើកតាមបណ្តោយផ្លូជាតិ លេខ ១ មកពីក្រោយស្របទិសគ្នា យ៉ាងលឿនបាន បុករថយន្ត ហ្វត ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង ២ រងការខូចខាត យ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ក៏ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា មួយសន្ទុះក្រោយមកខាងភាគីរថយន្តម៉ាក ហាយឡែនឌ័រ ក៏សុខចិត្តសងថ្លៃជួសជុលឲ្យទៅខាង រថយន្តហ្វតបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕