About Me

header ads

កម្លាំងអន្តរាគមន៍​ខណ្ឌមានជ័យ​ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យ១ឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី ៤នាក់និងថ្នាំញៀន​៦កញ្ចប់តូច​

រាជធានីភ្នំពេញ​ ៖ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋានខណ្ឌមានជ័យ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានចេញ​ល្បាត​ពួនស្ទាក់ ទប់ស្កាត់បទល្មេីស​ នៅក្នុងមូលដ្ឋាន​  បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៤នាក់ និងថ្នាំញៀន៦កញ្ចប់តូច ។

ការឃាត់ខ្លួនខាងលេីនេះ​ ធ្វេីឡេីងកាលពីវេលា​ម៉ោង​០០:៤០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី១៧ ខែមេសា​​​​ ឆ្នាំ​២០២០ នៅចំណុចក្រោយរបងវត្តស្ទឹងមានជ័យ តាមផ្លូវលំ ក្នុងភូមិមច្ឆា​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ ​កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ​ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចេញល្បាតក្នុងមូលដ្ឋាន​ ​ បានប្រទះឃេីញបុរស​ ៣នាក់និងស្ត្រីម្នាក់ ដេីរតាមបណ្ដោយផ្លូវលំ ដោយមានការសង្ស័យ​ ទេីបកម្លាំងល្បាតបានហៅមកសួរនាំ​ និងសុំធ្វេីការត្រួតពិនិត្យ​ឆែកឆេរ​ខ្លួន​ ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា​ ចំនួន៦កញ្ចប់តូច នៅក្នុង​ហោប៉ៅ​ខោរ​ ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅធ្វេីការសាកសួរទាំងអស់គ្នានៅស្នាក់
ការប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង៤នាក់ ត្រូវបានឃាត់​ខ្លួននៅប៉ុស្តិ៍នគរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បី​រងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាង​​សំណុំ​រឿងចាត់ការបន្តតាមនីតិវិធី ៕​