About Me

header ads

ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងចុះធ្វើការត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋមិន អោយធ្វើការចេញចូលឆ្លងកាត់ខេត្ត

ខេត្តប៉ៃលិន ៖ កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៩  ឈានចូលថ្ងៃទី ១០  ខែមេសា  ឆ្នាំ ២០២០  ក្រោយពីទទួលបានបទបញ្ជាពីរាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  លោក ឧត្ដមសេនីយ៍ ទោ  សេង  សុគន្ធ  ស្នងការ នគរបាល ខេត្ត  បាន ដឹកនាំកម្លាំងនគរបាល ចុះត្រួត ពិនិត្យ គោលដៅ ដែល ធ្វើ ហាម ឃាត់  និង ណែនាំ ដល់ ប្រជាពលរដ្ឋ ទាំងអស់ មិន អោយ ចាកចេញ ពី តំបន់ មួយ ទៅ តំបន់ មួយ ទៀត  ក្នុង ឱកាស បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ខាង មុខ នេះ  ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីក រាល ដាល នៃជំងឺ  COVID-19 ។

ប្រភពព័ត៍មានបានឱ្យដឹងថា ក្នុង កិច្ច សហប្រតិបត្តិការ នោះ ដោយ មាន ការ សម្របសម្រួល  ពី គណៈបញ្ជាការឯកភាពខេត្ដ  លោកស្នងការ នគរខេត្ត បាន បែងចែក កម្លាំង ជា ០៥ក្រុម ប្រចាំ ការ  ២៤/២៤ម៉ោង  តាម បណ្ដា ច្រក ចេញ ចូល ព្រំប្រទល់ ក្រុង-ស្រុក  និង ខេត្ត ប៉ៃលិនជាប់នឹងខេត្តបាត់ដំបង ៕