About Me

header ads

ស្រវឹងស្រាបេីករថយន្តបុករះរថយន្តពីគ្រឿងបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បេីករថយន្តកាមរីហាយប្រីដក្នុងល្បឿងលឿនក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹង រួចក៏រុញផ្ទប់ទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១:០០នាទីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១កែងផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក កាមរី ហាយប្រីដ ពណ៍ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2R-1771 ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ធ្វេីដំណេីរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុ បានជ្រុលចង្កូតទៅបុកនិងរថយន្តមួយគ្រឿងម៉ាក ម៉នីង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0075 ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត ម៉នីង រុញផ្ទប់ទៅប៉ះនិងរថយន្តមួយគ្រឿងទៀត ម៉ាក ព្រូស ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY-1235 ដែលធ្វេីដំណេីរស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែសំណាងល្អ មិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញ ចុះមកវាស់វែងយករថយន្តបង្ករនិងរថយន្តរងគ្រោះទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ ដោះស្រាយតាមច្បាប់ ៕