About Me

header ads

ជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងការជួញដូរប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចបញ្ជូនតុលាការ!

ស្ទឹងត្រែងៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៥មេសា២០២០ចុងសប្តាហ៏នេះបានបញ្ជូនជនសង្ស័យ៣នាក់ដែលពាក់ព័ន្ធនិងការជួញដូរប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ទៅតុលាការចាត់តាមនិតិវិធីច្បាប់។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានអោយដឹងថាជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់សហការជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបង្ក្រាបបាននិងដកហូតវត្ថុតាងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០២កញ្ចប់តូចបានធ្វើឡើងកាលពីថ្ងៃទី២៤មេសា២០២០នៅចំណុចផ្លូវបំបែកការដ្ឋានចិនស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ  ១- ឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។  ២- ឈ្មោះ លី រ៉ វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។៣.ឈ្មោះ ដេត ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

បច្ចុប្បន្នកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យនិងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០២កញ្ចប់តូច ទម្ងន់សរុប ០,៧៥ក្រាមទៅអយ្យការអមសាលាដំបូងខេត្តរួចរាល់ហើយ ដើម្បីចាត់ការតាមនីតិវិធី។