About Me

header ads

អាយុកាន់តែច្រើនហើយ ស្រីស្អាត គង់ វង្សយ៉ាទី ចង់ឱ្យគូព្រេងមកដល់ឆាប់ៗ

តារាសម្តែង និងពិធីការិនីស្រីស្អាត កញ្ញា គង់ វង្សយ៉ាទី ដែលបានចូលប្រឡូកក្នុងវិថីសិល្បៈជាយូរឆ្នាំមកហើយ ដោយឡែកប្រិយមិត្តមហាជននៅឡើយមិនទាន់បានឃើញរូបនាង បង្ហើបពីរឿងរ៉ាវបេះដូងរបស់ខ្លួនសោះ មិនថាទាំងនៅក្នុងបណ្តាញសង្គម និងការបង្ហាញខ្លូនចូលរួមនៅកម្មវិធីនានា។





ខណៈឆ្នាំ២០២០ នេះ មិត្តជិតស្និទ្ធក្នុងរង្វង់សិល្បៈ ៧ ឆ្នាំ របស់នាងម្នាក់ គឺតារាសម្តែង អ្នកនាង ម៉ាកសែនសូនីតា ហៅតូតា បានរកឃើញបុរសក្នុងក្តីសុបិនមុននាងបាត់ទៅហើយ។
កញ្ញា គង់ វង្សយ៉ាទី ឆ្លើយតបទាំងលួចញញឹមក្នុងចិត្តថាមិនថ្វីទេនាងនៅតែត្រេកអរជំនួសមិត្តសម្លាញ់។ ហើយចំពោះរូបនាងវិញក៏សង្ឃឹមថានឹងបានជួបគូព្រេងរបស់នាង នៅពេលឆាប់ៗខាងមុខនេះ ព្រោះអាយុក៏កាន់តែច្រើនហើយដែរ។

ប្រិយមិត្តមហាជនប្រាកដជាចង់ដឹងណាស់ ថាបុរសសង្ហារូបណា ដែលនឹងជាគូព្រេងជីវិតតាមការរំពឹងទុករបស់នាងនោះ មានតែទន្ទឹងរង់ចាំស្តាប់នូវដំណឹងល្អពី តារាស្រីវ័យ ៣០ ឆ្នាំ កញ្ញា គង់ វង្សយ៉ាទី ទាំងអស់គ្នា។