About Me

header ads

ខ្សែភាពយន្តភាគខ្មែរថ្មីរឿង ចំណាប់ខ្មាំងរបាំងស្នេហ៍ ដែលចាប់ផ្តើមកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានបង្ហាញពីឈុតពិសេសៗ អមនឹងទេសភាពស្រស់ស្អាតនៃខេត្តមណ្ឌលគិរី

ខ្សែភាពយន្តភាគខ្មែររឿង ចំណាប់ខ្មាំងរបាំងស្នេហ៍ បានចាប់ផ្តើមកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដោយបានមកកាន់នូវឈុតឆាកពិសេសៗ ដែលតួឯកស្រីត្រូវបានគេចាប់ខ្លួនមកកាន់ទឹកដីថ្មីនៃអន្ទាក់ស្នេហ៍របស់តូឯកប្រុស។



អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ប្រិយមិត្តក៏បានឃើញពីទេសភាពដ៏ស្រស់ស្អាតលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលត្រូវបានផ្តិតយកស្ទើរពេញមួយរឿងតែម្តង។ ជាមួយគ្នានេះ តួឯកប្រុសស្រី លោក ចន សក្តិ និងកញ្ញា ខ្លឹម ស្រីគា ក៏បានបង្ហើបពីចំនុចពិសេសនៅក្នុងខ្សែភាពយន្តនេះ ដែលចង់ឱ្យបងប្អូនទស្សនិកជនជួយគាំទ្រដល់ទស្សនាការសម្តែងរបស់ខ្លួនផងដែរ។



កុំឱ្យខកខាននូវចំណីអារម្មណ៍បែបស្នេហាប្រឈមនឹងការបាញ់ប្រហារ ជាមួយនឹងខ្សែភាពយន្តភាគខ្មែររឿង ចំណាប់ខ្មាំងរបាំងស្នេហ៍ នៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហ-សុក្រ ចាប់ពីវេលាម៉ោង ៧ យប់ ដល់ម៉ោង ៨ និង ១៥ យប់។