About Me

header ads

ចម្រៀងថ្មីមួយបទ ត្រូវបាននិពន្ធឡើងដើម្បីបង្ហាញពីវីរភាពរបស់គ្រូពេទ្យកម្ពុជា ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩

ក្នុងបុព្វហេតុនៃការលះបង់យ៉ាងធំធេងរបស់ក្រុមគ្រូពេទ្យគ្រប់រូប ក្នុងការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ ដែលបានកំពុងឆ្លងនូវជំងឺកូវីដ១៩ ជាជំងឺរាតត្បាតមួយដ៏កាចសាហាវ អោយបានជាសះស្បើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមយុវជនវិស័យវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំផលិតស្នាដៃបទចម្រៀងនិពន្ធថ្មីមួយ ក្រោមចំណងជើងថា វីរភាពរបស់គ្រូពេទ្យកម្ពុជា ដែលបកស្រាយដោយតារាចម្រៀង លោក ជឹម ជឿន។






វីដេអូចម្រៀងមួយបទនេះ  បង្ហាញឃើញពីកម្លាំងកាយ កម្លាំងចិត្តនៃការរួមសាមគ្គីមិនខ្លាចនឿយហត់របស់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលបងប្អូនប្រជាជនត្រូវបានថែរក្សា ការពារខ្លួននៅក្នុងផ្ទះ។
ចម្រៀងដ៏មានអត្ថន័យនេះ ជាសារថ្លែងអំណរគុណមួយដ៏មិនអាចខ្វះបានរបស់ក្រុមគ្រូពេទ្យគ្រប់រូប ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក គង់ សុធារិទ្ធិ និងសម្រួលតន្រ្តីដោយលោក គង់ ពិសិដ្ឋ។
ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពវីដេអូចម្រៀងពីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ