About Me

header ads

ស្ងាត់មុខមួយរយៈ តារាសម្តែងរូបសង្ហា លោក អ៊ុន សិទ្ធា ទើបបញ្ចប់ថតខ្សែភាពយន្តខ្នាតធំបែបភ័យរន្ធត់មួយ ជាមួយផលិតករភាពយន្តបរទេស

បុរសសង្ហា លោក អ៊ុន សិទ្ធា តារាសម្តែងដែលធ្លាប់ទទួលបានពានរង្វាន់កិត្តិយសជាច្រើន តាមរយៈទេពកោសល្យដ៏ប៉ិនប្រសព្វនៃការសម្តែងនៅក្នុងខ្សែភាពយន្តនានា។ មួយរយៈក្រោយនេះ ប្រិយមិត្តមហាជនសង្កេតឃើញថា លោកបានបាត់មុខពីវិស័យភាពយន្ត ជាពិសេសនៅក្នុងខ្សែភាពយន្តភាគប្រចាំទូរទស្សន៍ក្នុងស្រុកជាដើម។



តារាសម្តែងរូបនេះ មិនបានទៅណាឆ្ងាយនោះឡើយ គឺលោក អ៊ុន សិទ្ធា បានសម្ងំថតខ្សែភាពយន្តខ្នាតធំថ្មីមួយដែលទើបបានបញ្ចប់រួចរាល់ ជាស្នាដៃភាពយន្តថ្មីដែលបានសហការជាមួយផលិតករភាពយន្តបរទេស។



លោកបានប្រាប់ក្រុមការងារព័ត៌មានសិល្បៈកម្សាន្តថា ភាពយន្តនោះជាភាពយន្តបែបភ័យរន្ធត់ និងមានភាពប្លែកសម្រាប់ប្រិយមិត្តទស្សនិកជនទាំងអស់។





យ៉ាងណាមិញប្រិយមិត្តអ្នកគាំទ្រ មានតែរង់ចាំទស្សនាចំណីអារម្មណ៍ថ្មីនៃការសម្តែងរបស់លោក អ៊ុន សិទ្ធា នៅក្នុងខ្សែភាពយន្តខ្នាតធំជារឿងបែបភ័យរន្ធត់ ដែលធានាថាទស្សនិកជននឹងជក់ចិត្តដិតអារម្មណ៍តាមការអះអាងរបស់តារាសម្តែងរូបសង្ហា លោក អ៊ុន សិទ្ធា នៅពេលឆាប់ៗខាងមុខនេះ។