About Me

header ads

របួសធ្ងន់ស្រាលពីរនាក់ដោយសាររថយន្តពីរគ្រឿងបុកគ្នា

ស្ទឹងត្រែងៈ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលរងការខូចខាតផ្នែកខាងមុខទាំងសងខាង បង្ករឲ្យអ្នកបើកបរម្ខាងទៀតរងរបួសចំដើមទ្រូង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃទី១៩មេសានេះ ត្រង់ចំណុចមុខរដ្ឋបាលព្រៃឈើភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា: រថយន្តបង្កម៉ាកស៊ាំងយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A 5116 បើកតែម្នាក់ឯងឈ្មោះ ទូច វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ដូនធី ឃុំបូសខ្នុរស្រុកចំការលើ ខេត្តកំពង់ចាម។មុនកើតហេតុរថយន្តបង្ករខាងលើមកពីលក់ចន្ទី បំណងទៅផ្ទះវិញនៅឯខេត្តកំពង់ចាម ។ ចំណែករថយន្តរងគ្រោះម៉ាកម៉ុងតេរ៉ូ ពណ៌ប្រផេះ ពាកស្លាកលេខភ្នំពេញ 2C 3623 មានផ្ទុកមនុស្ស៤ទៅ៥នាក់ បើកបរដោយស៊ឹម គ្រីយ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវិហារសម្បូរ ឃុំរការ៥ ខេត្តត្បូងឃ្មុំ រងរបួសទ្រូង(គ្រាំទ្រូង) និងប្រពន្ធរងរបួសជើង (គ្រេចជើង) ។ទិសដៅទៅខេត្តរតនគីរី (ទៅមើលចំការ)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានយករថយន្តទាំងពីរទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រង់ចាំការដោះស្រាយពីម្ចាស់រថយន្តបង្ករតាមផ្លូវច្បាប់ រីឯអ្នករងរបួសត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីព្យាបាល ៕