About Me

header ads

ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាងថ្នាំញៀន

កំពង់ឆ្នាំង:
រយះពេលត្រឹមតែ២ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ២កញ្ចប់ផងដែរ ។កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២និង១៥នាទីនៅថ្ងៃទី 22 មេសា 2020ម្សិលមិញស្ថិតនៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

ជនសង្សយ័ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបានមាន ១ ឈ្មោះ ស៊ឹមសុភារិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំរសនៅក្នុងភូមិចំការចេកសង្កាត់ផ្ទះព្រៃកនរុងនិងខេត្តពោធិសាត់  ២ឈ្មោះ ធីថារិន ភេទប្រុសអាយុ២៣ឆ្នាំភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរខេត្តពោធិសាត់ ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកវរះសេនីយ៍ទោ ហង្សសុជាតិ ដែលដឹកនាំក្នុងការបង្ក្រាបបានអោយដឹងថាមុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ខាងលើសមត្ថកិច្ចបានទទួលព័ត៌មាននិងបានសហការណ៍ជាមួយកងរាជអាវុធហត្ថស្រុកបើកការស្រាវជ្រាវបន្ទាន់និងបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្សយ័ចែកចាយប្រើប្រាស់និងរក្សាទុកនូវសារជាតិញៀនខុសច្បាប់ខាងលើ ។

សេចក្តីរាយការណ៍បានអោយដឹងថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចែកចាយប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខាងលើនេះ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តដកហូតម្សៅក្រាមពណ័សសង្សយ័ម៉ាទឹកកចំនួន២កញ្ចប់ទម្ងន់៥៤.៥ក្រាមនិងទូរសព្ទ័ដៃចំនួន៤គ្រឿង រួមនិងសម្ភារវិចខ្ចប់មួយចំនួនផងដែរ។

នៅថ្ងៃទី២៣មេសារ២០២០នេះជនសង្សយ័ទាំង២រួមនិងវត្ថុតាថ្នាំញៀនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកសាងឯកសារនិងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕